ជីវិតកម្សាន្ដ
តារាជើងចាស់ថៃ Winai តួឯករឿង “កូនពស់កេងកង” បង្ហោះឃ្លិបប្រាប់ស្ថានភាពជំងឺថ្មីមួយទៀត
ឃ្លិបវីដេអូមួយ ពីតារាជើងចាស់ Winai កំពុងដេកឈឺក្នុងមន្ទីរពេទ្យព្យាបាលខ្លួនម្ដងទៀត ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ ខណៈតារារូបនេះ ទើបតែជាសះស្បើយពីជំងឺសើស្បែកកាលពីឆ្នាំមុន។
ក្នុងគណនី TikTok របស់តារាសម្ដែង Winai Kraibutr បានអាប់ដេតជំងឺរបស់លោកដោយបញ្ជាក់ពីរាងកាយហើមខ្លាំង ដោយសារការចាប់ផ្ដើមនៃជំងឺនេះ ហើយថា រោគសញ្ញានៃជំងឺពងបែកនេះ ត្រូវបានបញ្ជូនទៅព្យាបាលប្លាស្មាភ្លាមៗ មិនបង្អង់ឡើយ។
តួឯកប្រុសក្នុងរឿង”កូនពស់កេងកង” ក៏បានបន្ថែមទៀតថា ករណីនៃជំងឺនេះគឺទាក់ទងនឹងអេម៉ូក្លូប៊ីន។ ប៉ុន្តែរោគសញ្ញាស្បែកត្រូវការពេលវេលាដើម្បីជាសះស្បើយ។ ជាធម្មតា វាចំណាយពេលប្រហែលមួយសប្តាហ៍។ ចំពោះជំងឺអូតូអ៊ុយមីន ណែនាំឲ្យសម្រាកយ៉ាងតិច ៦ខែ ទៅ ១ឆ្នាំ ព្រោះបើជំងឺបានធូរស្រាលជាង ៦ ខែ ឱកាសកើតឡើងវិញ មានកម្រិតទាប។
ទោះយ៉ាងណា អ្នកគាំទ្រហាក់ព្រួយបារម្ភខ្លាំងលើជំងឺរបស់តារាជើងចាស់នេះ ប៉ុន្តែក៏មានការលើកទឹកចិត្តផ្ញើជូនដល់លោកច្រើនលើសលប់។ ខណៈគ្រប់គ្នាបានឃើញថា លោកពិតជាក្លាហានណាស់ និងតែងតែមានថាមពលសម្រាប់ខ្លួនឯងជានិច្ច បើរាប់តាំងពីជំងឺសើស្បែកកម្រិតធ្ងន់ពីឆ្នាំំមុន៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មួយរយៈធំ! តាមពិតតារាជើងចាស់ថៃ Mekwinai កំពុងប្រឈមនឹងជំងឺសើស្បែកយ៉ាងធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់