ជីវិតកម្សាន្ដ
ភាពយន្តហូលីវូដ យកលំនាំតាមរឿង “រថភ្លើងទៅប៊ូសាន” កំពុងជាប់គាំង ក្រោយរងការរិះគន់
ខ្សែភាពយន្ត “រថភ្លើងទៅប៊ូសាន” (Train To Busan) របស់កូរ៉េខាងត្បូង ទទួលបានការគាំទ្រពីស្សនិកជនលើសការរំពឹងទុក កាលពីឆ្នាំ២០១៦ និងទទួលបានការទទួលប្រជាប្រិយជាអន្តរជាតិ រហូតអាមេរិកយកលំនាំតាម ដោយថតវាឡើងវិញជាភាពយន្តហូលីវូដទៀតផង។

ខ្សែភាពយន្តកូរ៉េខាងត្បូង Train to Busan គឺជាភាពយន្តដ៏ល្បីល្បាញ ដែលបានចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ២០១៦ និងត្រូវបានផលិតករអាមេរិកបង្ហាញផែនការថតឡើងវិញដោយមិនបានសុំសិទ្ធិ កាលពីចុងឆ្នាំ២០២១ ខណៈខ្សែភាពយន្តនេះមានចំណងជើងថា “រថភ្លើងចុងក្រោយទៅញូយ៉ក” (The Last Train to New York)។
ទោះយ៉ាងណា ក្រោយប្រកាសថតកាលពីខែធ្នូ ឆ្នាំមុន និងបញ្ជាក់កាលបរិច្ឆេទចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ពេលនេះគម្រោងត្រូវជាប់គាំង ដោយមិនបញ្ជាក់ពីមូលហេតុនៃការពន្យារពេល ឬកាលបរិច្ឆេទចាក់បញ្ចាំងថ្មីនោះទេ។
គួរបញ្ជាក់ថា រឿង The Last Train to New York ត្រូវបានទស្សនិកជនរិះគន់យ៉ាងខ្លាំងបន្ទាប់ពីប្រកាសថត ព្រោះម្នាក់ៗសុទ្ធតែចាត់ទុករឿងនេះជារឿងកូពីខ្សែភាពយន្ត Train To Busan ហើយគេមិនរំពឹងថាវាជោគេជ័យឡើយ ក្រោយចាក់បញ្ចាំង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិថីសិល្បៈ ៩ឆ្នាំរបស់ BTS ត្រូវបានថតជាខ្សែភាពយន្តឯកសារ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?