ជីវិតកម្សាន្ដ
តារាស្រី Kpop ១០រូប ធំធាត់ក្នុងត្រកូលអ្នកមាន
ដូចដែលប្រិយមិត្តធ្លាប់បានដឹង តារា K-Pop គ្រប់រូបពុំមានប្រភពមកពីមជ្ឈដ្ឋានដូចគ្នានោះទេ ខណៈអ្នកខ្លះធំឡើងក្នុងគ្រួសារក្រីក្រ ហើយខ្លះទៀតមានសំណាងកើតក្នុងគ្រួសារអ្នកមាន និងមានអំណាចសង្គម។ តួយ៉ាងដូចតារាស្រី ១០រូបខាងក្រោមនេះ ពួកនាងកើត និងធំធាត់ក្នុងគ្រួសារអ្នកមានទ្រព្យស្តុកស្ដម្ភស្រាប់៖
១. Tzuyu សមាជិកក្រុម TWICE

គ្រួសាររបស់ Tzuyu មានអាជីវកម្មផ្សាររាត្រីដ៏ជោគជ័យមួយ មុនពេលនាងក្លាយជាសមាជិកក្រុម TWICE ។ គ្រួសាររបស់នាងក៏បើកមន្ទីរពេទ្យវះកាត់កែសម្ផស្សចំនួន ៣កន្លែងផងដែរ។
២. Sorn អតីតសមាជិកក្រុម CLC

បច្ចុប្បន្នឪពុករបស់ តារាស្រីរូបនេះ ជាអ្នកធ្វើការឱ្យនាយករដ្ឋមន្ត្រីថៃ។
៣. Umji សមាជិកក្រុម VIVIZ

ឪពុករបស់ Umji មានការិយាល័យសម្អាតធ្មេញជាង ៤០កន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
៤. Sooyoung សមាជិកក្រុម Girls’ Generation

ជីតារបស់ Sooyoung គឺជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំមួយ នៅក្នុងប្រទេស។
៥. Mina សមាជិកក្រុម TWICE

ឪពុករបស់តារាកូរ៉េរូបនេះ គឺជាគ្រូពេទ្យវះកាត់កំពូលម្នាក់នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Osaka ។
៦. CL អតីតសមាជិក្រុម 2NE1

ឪពុក និងជីតារបស់ CL គឺជាសាស្ត្រាចារ្យដ៏មានកេរ្តិ៍ឈ្មោះ។ ចំណែកជីតាខាងម្តាយក៏ជា CEO នៃក្រុមហ៊ុនពាណិជ្ជកម្មមួយផងដែរ។
៧. Sunny សមាជិកក្រុម Girls’ Generation

Sunny ជាក្មួយស្រីរបស់លោក Lee Soo Man ដែលជាស្ថាបនិកផលិតកម្ម SM Entertainment ។
៨. Yura សមាជិកក្រុម Girl’s Day

ឪពុករបស់ Yura គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុហ៊ុនអាជីវកម្មប្រេង SK Innovation ។
៩. Mint អតីតសមាជិកក្រុម Tiny-G

ចំពោះតារាស្រីរូបនេះ ឪពុករបស់នាងជាម្ចាស់ហាងលក់ទូរសព្ទដៃពីរបីកន្លែង។
១០. Jeongyeon សមាជិកក្រុម TWICE

ឪពុករបស់ Jeongyeon គឺជាចុងភៅដ៏ល្បីមួយរូប ហើយគាត់ថែមទាំងធ្លាប់ធ្វើការឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនចំហមាត់ ក្រោយដឹងតម្លៃរថយន្តរបស់តារាកូរ៉េ ៦រូបនេះ
ចុចអាន៖ ជីវិតកម្សត់នៅពីក្រោយភាពល្បីល្បាញរបស់តារាកូរ៉េ ៨ដួង គ្មានអ្នកធ្លាប់ដឹង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា