Connect with us

ជីវិតកម្សាន្ដ

សំណាង​ណាស់ ! តារា​សម្តែង ជុំ ស៊ីថា រំភើបចិត្ត​ខ្លាំង​ ក្រោយ​ភរិយា​សម្រាល​បាន​កូន​ភ្លោះ​ដល់​ទៅ​៣​នាក់

បានផុស

នៅ

​តារា​សម្តែង​ប្រុស​លោក ជុំ ស៊ីថា បាន​បង្ហាញ​អារម្មណ៍​រំភើប​ផង អរ​ផង​ស្ទើរ​រក​ពាក្យ​អ្វី​ថ្លែង​ទៅកាន់​មហាជន​ពុំបាន​នោះ​ឡើយ​ ក្រោយ​ពេល​ដែល​តារា​រូប​នេះ​ ទទួល​បាន​កាដូរ​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​នៅ​កូនភ្លោះ​ចំនួន​៣​នាក់ ​បន្ទាប់ពី​ភរិយា​ពពោះ​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ ត្រូវបាន​ទស្សនិកជន​មួយ​ចំនួន​ធំ​ បាន​សម្តែង​ការចូលរួម​អបអរ​និង​លើក​ឡើង​ថា ​លោក ជុំ ស៊ីថា និង​ភរិយា​ពិតជា​មាន​សំណាង​ណាស់ ​ខណៈ​សម្រាល​ម្តង​បាន​កូន​រហូតដល់​ទៅ​៣​នាក់​ឯណោះ​។​ ក្រៅ​តែ​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​លោក ជុំ ស៊ីថា និង​ភរិយា​ក៏បាន​បញ្ចេញ​នូវ​ទឹកមុខ​យ៉ាង​ស្រស់ស្រាយ​ជាមួយគ្នា​ ដែល​ទទួល​បាន​កាដូ​រពិសេស​ដូច្នេះ​។​

​លោក ជុំ ស៊ីថា បាន​ថ្លែង​សារ​រៀបរាប់​ភ្ជាប់​នឹង​រូបភាព​ជាច្រើន​សន្លឹក​នៃ​ទិដ្ឋភាព​ពី​មន្ទី​រពេទ្យ​ថា​ កូនភ្លោះ​៣​របស់ខ្ញុំ​កើត​ហើយ ហើយ​អរគុណ​ច្រើន​បងប្អូន​ទាំងអស់គ្នា​ សម្រាប់​ការ​ជូន​ពរ​ដ៏​មានតម្លៃ​ដល់​កូន​និង​ប្រពន្ធ​របស់ខ្ញុំ​។ ​ជាមួយគ្នានេះ ​លោក ជុំ ស៊ីថា ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​តាមរយៈ​ខ្លឹមសារ​អេ​ឡិច​ត្រូ​និ​កថា​ ភរិយា​របស់​លោក​សម្រាល​បាន​កូន​ភ្លោះ​ចំនួន​៣​នាក់​ កាលពី​យប់​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០​។

​មហាជន​និង​អ្នកគាំទ្រ​បាន​ចាត់​ទុក​ថា​ លោក ជុំ ស៊ីថា គឺជា​តារា​ខ្មែរ​ដំបូង​គេ​ ដែល​មាន​សំណាង​ទទួល​បាន​កូនភ្លោះ​ដល់​ទៅ​៣​នាក់​ បន្ទាប់ពី​លោក​មាន​កូន​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ស្រាប់​ទៅ​ហើយ​នោះ​។​ ចំពោះ​កូនភ្លោះ​ទាំង​បី​ក្រោយនេះ​ គឺ​កូនប្រុស​២​នាក់​និង​ស្រី​ម្នាក់​(​កូន​ទី​២)​។ ភរិយា​របស់លោក ជុំ ស៊ីថា បាន​សម្រាល​កូនភ្លោះ​ទាំង​៣​ តាមរយៈ​ការ​វះ​នៅ​មន្ទីរពេទ្យ​ឯកជន​ខេ​ម៉ា​នា​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ភរិយា​លោក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ អស់​រយៈពេល​២០​ថ្ងៃ​ ដើម្បី​ត្រៀម​សម្រាល​នោះ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​លោកស្រី ដេ​ត ម៉ាលី​ណា រៀប​រាប់សារ​កម្សត់​នា​ថ្ងៃ​ខួបកំណើត​ក្រោយ​ប្រកាស​ចែកផ្លូវ​ឧកញ៉ា ឌួង ឆាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម