Connect with us

ជីវិតកម្សាន្ដ

ផ្ទុះបាត់ !! ក្មេងស្រី​ម្នាក់នេះ សម្ដែង​បទ​”ចង់ សុំ Wifi” មាន​អ្នកទស្សនា​ជិត ៦ លាន​នាក់

បានផុស

នៅ

នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយម សម្រាប់​មនុស្សម្នា​លេង​កម្សាន្តជាមួយបទ ចម្រៀងល្បីៗ ដូចយ៉ាង កុមារី ម្នាក់ ដែលមានវ័យខ្ទង់ប្រមាណ៦-៧ ឆ្នាំ បាននិងកំពុងទទួលការ ចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ក្រោយរូបនាងចេញមកច្រៀងលេងបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទ សីម៉ា មានអ្នកទស្សនាជិត​៦លាន​នាក់ អ្នក​ឲ្យ​បេះដូង ៧៧ម៉ឺន៣ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារីរូបនេះ ត្រូវបានគេដឹងថា ជាអ្នកមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយជារឿយ ៗ គេឃើញវីដេអូសិល្បៈរបស់គេ ត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមបន្តបន្ទាប់។ មានបទ ចម្រៀងជាច្រើន ត្រូវបានកុមារីមិនទាន់ស្គាល់ឈ្មោះនេះ យកមកច្រៀងក៏ដូចជាបញ្ចេញ ទេពកោសល្យ។ យ៉ាងណាក្នុងចំណោមនោះ មានតែ១បទប៉ុណ្ណោះ ដែលទទួលបានការចាប់ អារម្មណ៍ជាងគេបំផុត។

នោះគឺ ឃ្លិបចម្រៀងខ្លីបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ា។ វីដេអូនេះ ត្រូវ បានបង្ហោះចូលលើបណ្ដាញសង្គមរបស់ចិន ដោយយុវតីម្នាក់ជាម្ដាយមីងកុមារីកាលពីពាក់ កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ យ៉ាងណាក៏ដោយ ឃ្លិបចម្រៀងខាងលើនេះ ទទួលបានអ្នកមើលយ៉ាងគំហុកគិតមកដល់បច្ចុប្បន្ន មានចំនួនជិត៦លានដងមកហើយ។

មិនត្រឹមប៉ុណ្ណឹង នៅមានអ្នកចុច Like ច្រើនជាងគេថែមទៀត ដល់ទៅជិត១លាន និង Comment ជិត៣ពាន់ថែមទៀត ដែលភាគច្រើនគឺ សរសើរកុមារីថា ឆ្លាតមានភាពក្លាហាន និងមាន ទេពកោសល្យសិល្បៈល្អ មិនធម្មតាថែមទៀត។ ងាកទៅបទ “ចង់ សុំ Wifi” ដើមរបស់តារា ចម្រៀងស្រីប្រុសមួយគូខាងលើ ក៏មានការពេញនិយមខ្លាំងសម្បើមដែរ។ បន្ទាប់ពីបានចេញ ផ្សាយនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនាដល់ទៅ ២៤លាន ដងរួចមកហើយ។ តួលេខនេះខ្ពស់បំផុត ក្នុងចំណោមបទចម្រៀងឆ្លងឆ្លើយរបស់ផលិតកម្មខាងលើ៕

សូមទស្សនាវីដេអូ

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម