Connect with us

ជីវិតកម្សាន្ដ

លម្អិតឈុតអាពាហ៍ពិពាហ៍ ៤ ឈុត នៃគូស្នេហ៍ Weir-Vicki មានតម្លៃរាប់ម៉ឺនដុល្លារ

បានផុស

នៅ

កាលពីព្រឹកមិញនេះ Weir និងក្រុមគ្រួសារបានដង្ហែរខាន់ស្លាជាផ្លូវការនៅសាល Ballroom សណ្ឋាគារ Capella ទីក្រុង​បាងកក ដោយក្នុងពិធីនេះ មានតែក្រុមគ្រួសារនិងមិត្តភ័ក្តិជិតស្និទ្ធ​ចូលរួម​ប៉ុណ្ណោះ​។ ទន្ទឹម​នោះ ​បរិយាកាស​ពោរពេញ​ទៅ​ដោយ​រូបភាព ​នៃ​ក្ដី​ស្រឡាញ់ និង​ភាព​កក់ក្ដៅ​របស់​គ្រួសារ​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​យើងងាកមកចាប់​អារម្មណ៍​នឹង​ឈុត​ក្នុង​ពិធី​​ពេល​ព្រឹកមិញ​នេះ ​កូនក្រមុំ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ថៃ​ស៊ី​វ៉ា​ឡៃ​ពណ៌​ស​រាង​ស្បៃ​កន្ទុយត្រី​។ ដែលទម្រង់​នៃ​ការ​រចនា​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ភាព​ស្រស់​ស្អាត​តាម​រចនាប័ទ្ម Wanat Couture ដែល​មាន​វត្ថុ​ធាតុ​ដើម​​ប្រើ​ក្នុង​ការ​ដេរ សង្កត់ធ្ងន់​លើ​ប្រវត្តិសាស្រ្ត ភាព​ស្រស់ស្អាត និង​តម្លៃ ជាពិសេស សូត្រភ្លុកពណ៌ស ដែលប្រើ​សម្រាប់​ដេរ​សំលៀកបំពាក់​កូនក្រមុំ វាជាក្រណាត់​សូត្រដែល​ត្បាញ​យ៉ាង​ពិសេស និងបាន​ចុះឈ្មោះដើម្បីបញ្ជាក់ផលិតផលសូត្រថៃ រាជសីហ៍​ក្ងោក ពីនាយកដ្ឋាន Mulberry ក្រសួងកសិកម្ម។

ចំណែក​ឯស្បៃពាក់ឈាង គឺជាសូត្រ​ត្បាញ​ពិសេស ​ត្រូវ​បាន​ដេរ​ជា​រាង​នាង​មច្ឆា និង​បន្ថែម​ដោយ​ប៉ាក់​ដោយ​ត្បូងគ្រីស្តាល់ Swarovski ដ៏ល្បី ។ ខណៈ​​ កូនកំលោះស្លៀកឈុត​សកល​ពណ៌​ខៀវនិង​ប្រផេះ ដោយមានអាវខាងក្នុងគឺជាអាវពណ៌ស ដែលផលិតពីរោមចៀមល្អៗ​ នាំ​ចូលពីប្រទេសអ៊ីតាលី។ បន្ថែមលម្អិតជាមួយនឹងក្រវ៉ាត់កពណ៌ស និង​គន្លាស់អាវ​នៅលើ​ទ្រូង​ខាងឆ្វេង។

ចំណែក​ឯ​សំលៀក​បំពាក់​ក្នុង​ពិធី​មង្គល​ការ Vicki បង្ហាញខ្លួនក្នុងឈុតអាពាហ៍ពិពាហ៍បែប Super Ball Gown បន្ថែមភាពស៊ិចស៊ីជាមួយនឹងក្រណាត់​រាងអក្សរ V បង្ហាញ​ដើមទ្រូងសាច់ខ្នងក្រោយ ហើយ​មាន​ប៉ាក់​នៅ​លើកំភួនដៃ។ បន្ថែមភាពប្រណីតដល់រ៉ូបកូនក្រមុំ ត្រូវបានប៉ាក់​ដោយគ្រីស្តាល់ Swarovski ពាសពេញ​រ៉ូបផងដែរ។ លើសពីនេះទៅទៀត និមិត្តសញ្ញារបស់កូនក្រមុំ VW ត្រូវបានប៉ាក់នៅ​លើក្រណាត់ velor សម្រាប់កូនក្រមុំដើរចូលទៅក្នុងពិធី។ ចំណែក​ឯ​សម្លៀក​បំពាក់​របស់​កូន​កំលោះ​ក្នុង​ពិធី ស្លៀកពាក់ឈុត tuxedo ពណ៌ខ្មៅដ៏ប្រណិត និងឈុត​គន្លាស់​អាវដាំ​ពេជ្យដូចគ្នា។

អ្វីដែល​ពិសេស​បំផុតនោះគឺគ្រឿងអលង្ការដែលមានលើខ្លួនគូស្នេហ៍នេះ​ មានទាំងក្រវិល ខ្សែក និងគន្លាស់អាវមានអក្សរអគ្លេសថា V-W ។ សម្ភារៈ​ស្រោម​គឺប្រាក់សុទ្ធ ស្រោបមាស​ពណ៌ស ១៨k ហើយដាក់ជាមួយ zircon ពណ៌ស ផលិតដោយដៃផ្ទាល់ ដោយប្រើបច្ចេកទេស​ជាង​មាស ដែលទាមទារបទពិសោធន៍ពីជំនាន់មួយទៅជំនាន់មួយ។

លើសពី​នេះ ​​ផ្អែក​តាម​ការប៉ាន់ស្មាន​បាន​បញ្ជាក់​ថា ​ឈុត ៤ ​របស់កូនកម្លោះនិងកូនក្រមុំក្នុងពិធី​នេះ ​មាន​តម្លៃ​សរុប​ជាង​មួយ​លាន​បាត​ ​(២៧,៣១៣ដុល្លារ) ឯណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រំលេចទិដ្ឋភាព Weir កាន់ដៃកូនក្រមុំចូលរោងការយ៉ាងកក់ក្តៅ​ (មានវីដេអូ

ចុចអាន៖Weir ដឹកដៃ Vicky និងម្តាយទៅធ្វើបុណ្យ មុនថ្ងៃអាពាហ៍ពិពាហ៍ជិតមកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម