ជីវិតកម្សាន្ដ
ស្ងប់ស្ងាត់សិល្បៈ ប្ដីប្រពន្ធហៃសូ Margie ស្រាប់តែបង្ហាញផ្ទះថ្មី តម្លៃខ្ទង់លានដុល្លារ (មានវីដេអូ)
តារាសម្ដែងស្រី Margie Rasri និងស្វាមី Pok Passakorn បានបើកបង្ហាញផ្ទះថ្មីតាមរយៈឃ្លិបវីដេអូមួយក្នុងតម្លៃតម្លៃ៧០លានដុល្លារ ខណៈគូស្វាមីនេះ ហាក់លែងខ្វល់ខ្វាយនឹងជីវិតជាតារាសិល្បៈទៀតហើយ។



ក្នុងឃ្លិបនោះ ប្ដីប្រពន្ធគូនេះបានបង្ហាញពីផ្ទះថ្មីរបស់ខ្លួន ដោយឲ្យអ្នកគាំទ្របានទស្សនាផ្នែកខាងក្នុង បរិវេនជុំវិញផ្ទះតាំងពីបើកទ្វារចូលផ្ទះ ពិតជាប្រណីតបំផុត ដែលភាគច្រើន Margie គ្រប់គ្រងខ្លួនឯងផ្ទាល់។ ប៉ុន្តែវាក៏ត្រូវតែផ្អែកលើចំណង់ចំណូលចិត្តរបស់ស្វាមីផងដែរ។ ដោយសារតែ Pok ចូលចិត្តពណ៌ស-ប្រផេះ-ខ្មៅ ខណៈ Margie ពណ៌បៃតង-ខៀវ។





លើសពីនេះ ការតុបតែងផ្ទះហៃសូកំពូលនេះ អ្នកទាំងពីរបានបង្ហើបថា មិនប្រើម៉ាកយីហោច្រើននោះទេ។ ចំណែកព្យាណូដែលមានកម្ពស់ខ្ពស់នៅកណ្ដាលផ្ទះ វាជាកាដូធ្វើផ្ទះដែលឪពុក Pok ទិញឲ្យ។ បន្ទាប់មក Pok បាននាំទៅមើលកន្លែងផ្ទុករថយន្តប្រណិតៗដែលគាត់ស្រលាញ់ ហើយ Pok និង Margie បាននាំអារម្មណ៍អ្នកទស្សនា ដើរលេងនៅជាន់ទី ២និងទី ៣ ដែលបង្ហាញឲ្យឃើញពីគ្រឿងសង្ហារឹមភាគច្រើនមកពីប្រទេសចិន តម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារ ដែលសង្កត់ធ្ងន់លើមុខងារ និងភាពស្រស់ស្អាត របស់របរប្រើប្រាស់ភាគច្រើនត្រូវសម្រិតសម្រាំងយ៉ាងល្អ ហើយក៏មានកន្លែងស្តុកទុកដើម្បីបញ្ចៀសការមើលឃើញឬហេតការណ៍ណាមួយផងដែរ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតនេះ Baifern ត្រូវអ្នកគាំទ្រសរសើរចំៗថា ស្អាតខ្លាំងពេកហើយ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច