ជីវិតកម្សាន្ដ
គូស្នេហ៍ថ្មីថ្មោង Weir និង Vicki សារភាពថា តាមពិតពួកគេស្គាល់គ្នាតាំងពី ៥ ឆ្នាំមុន (មានវីដេអូ)
នៅក្នុងពិធីអាពាហ៍ពិពាហ៍ដ៏កក់ក្ដៅរបស់ Weir Sukolwat និងកូនក្រមុំ Vicki Pemonya បានទម្លាយអារម្មណ៍ពិតថា តាមពិតនាងនិងស្វាមី ស្គាល់គ្នាតាំងពី៥ឆ្នាំមុនមកម្ល៉េះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍នៅលើឆាកដ៏ធំ Weir និង Vicki ត្រូវបានគេសួរអំពីរបៀបដែលពួកគេជួបគ្នាដំបូង។ ដែលនៅក្នុងសំណួរនោះសួរថា តើអ្នកទាំងពីរបានជួបគ្នានៅកន្លែងណា ខណៈកូនក្រមុំឆ្លើយថា គេទាំងពីរបានបានជួបគ្នាកាលពី ៤-៥ ឆ្នាំមុនម្លេះ។

ដោយឡែកសម្រាប់កូនកម្លោះ Weir ក៏បានឆ្លើយដែរថា ដោយសារកាលណោះ Vicki ជាគ្រូបង្ហាត់ហែលទឹកហើយលោកត្រូវថតឈុតហែលទឹកផង។ ក្រោយមក ពេលថតចប់ក៏បំបែកគ្នារៀងៗខ្លួន។ ប៉ុន្តែត្រូវមកជួបគ្នាម្តងទៀត បន្ទាប់ពី Weir ត្រលប់មកពីថតរឿងបរទេស នៅចុងឆ្នាំ២០២១ ដោយកាលណោះ Weir បានបែកគ្នាជាមួយ Bella រួចទៅហើយ។

បន្ទាប់មក Weir បានបបួលនាងទៅហែលទឹកលេង តែក៏មានថ្ងៃនាងបដិសេធមិនទៅជាមួយលោកដែរ។ លោកក៏បន្ថែមទៀតថា ទាក់ទង Vicki ព្រោះនាងជា Dive Master(អ្នកហែលទឹក) ដ៏អស្ចារ្យសម្រាប់លោក។ ប៉ុន្តែនាងមិនដឹងទេថា ខ្ញុំជាតារាសម្ដែង ដោយសារនាងស្ថិតក្នុងវិស័យជំនួញច្រើនជាង។

ក្រោយមក តារាសម្ដែងប្រុស Weir នៅតែបបួលនាងទៅហែលទឹកលេងជារឿយៗ រហូតនាងយល់ព្រម ម្យ៉ាងទៀតពួកយើងមានចំណូលចិត្តស្រដៀងគ្នាច្រើន។ ពួកគេតែងតែទៅណាមកណាជាមួយគ្នា ដូច្នេះ អ្នកទាំងពីរក៏កាន់តែស្និទ្ធស្នាលជាងមុន និងចាប់ផ្ដើមមានអារម្មណ៍ល្អលើគ្នា អាចសម្របខ្លួនបន្តិចម្តងៗ ពីមិត្តភ័ក្ដិមកជាគូស្នេហ៍ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅលើមុនទៅទៀត។

លើសពីនេះ Weir បានទម្លាយអារម្មណ៍ពិតថា Vicki គឺជាប្រព្ធដ៏ល្អរបស់លោក នាងមានចិត្តទូលាយ ហើយយកចិត្តទុកដាក់លើអ្នកដទៃច្រើន។ បើទោះបីជាអ្នកទាំងពីរមិនស្គាល់គ្នាដល់ទៅ១០ឆ្នាំ មែន តែជាក្ដីស្រលាញ់រយៈពេលខ្លីមួយដែលបង្ហាញថា នាងស្រលាញ់លោកខ្លាំងប៉ុណ្ណា៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់តែឃើញរម្យទម យប់មិញភរិយា Weir បញ្ចេញឃ្លិបសិចស៊ី ក្រោយមង្គលការចប់ភ្លាម
ចុចអាន៖ប្រមូលផ្ដុំរូបភាពមង្គលការ Weir-Vicky ម្សិលមិញនេះ មើលទៅសាមញ្ញ តែកក់ក្ដៅពេញបេះដូង

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច