ជីវិតកម្សាន្ដ
តោះ! មកដឹងពីផ្កាតំណាងឱ្យប្រទេសនីមួយៗនៅអាស៊ាន
នៅពេលដែលមនុស្សម្នាក់ៗនិយាយដល់តំបន់អាស៊ាន គេតែងនឹកឃើញមុនគេពីប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន ហើយក៏ជាផ្នែកមួយក្នុងការជួយឱ្យថាមពលសេដ្ឋកិច្ចពិភពលោកមានសក្តានុពលដូចគ្នា។ ប៉ុន្តែ គេប្រហែលជាមិនបានចាប់អារម្មណ៍ឡើយទេពីផ្កាដែលតំណាងឱ្យប្រទេសនីមួយៗក្នុងអាស៊ាននេះ។ តើប្រទេសទាំង១០មានផ្កាតំណាងជាអ្វី និងមានន័យបែបណា?
១.ប្រទេសកម្ពុជា
ផ្ការំដួល ជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។ ផ្ការំដួល ត្រូវបានព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនីប្រកាសព្រះរាជក្រឹត្យជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ កាលដែលទ្រង់យកផ្ការំដួលជាផ្កាតំណាងឱ្យជាតិកម្ពុជា ព្រោះផ្កានេះ មានក្លិនក្រអូប ឈ្ងុយឈ្ងប់ទាក់ទាញ ហើយក៏អាចយកធ្វើជាប្រយោជន៍ដល់ប្រជាជនបានដែរ។ រំដួល ត្រូវបានចាស់បុរាណយកទៅធ្វើជាក្រមួនលាបមាត់របស់ស្រី្ត ព្រោះមានក្លិនក្រអូបឈ្ងុយ មិនតែប៉ុណ្ណោះ សម្បកដើមរំដួលក៏អាចធ្វើជាឱសថក្នុងការព្យាបាលជំងឺបានដូចគ្នា ដូចជាក្តៅ ខ្លួន រាគ ផ្កាអាចយកទៅធ្វើថ្នាំបំបាត់វិលមុខ ខ្យល់គរ ជំនួយបេះដូង និងឈាម។ ផ្ការំដួលក៏មានឆ្លាក់លើផ្ទាំងសិលា និងធ្វើជារូបចម្លាក់នៅក្នុងប្រទេសផងដែរ។
២.ប្រទេសវៀតណាម
ផ្កាដែលតំណាងឱ្យប្រទេសវៀតណាមគឺ ផ្កាឈូក។ ផ្កាឈូក ត្រូវបានប្រជាជនវៀតណាមចាត់ទុកថា ជាផ្កាដែលតំណាងឱ្យភាពបរិសុទ្ធ សម្ព័ន្ធភាព និងការគិតក្នុងផ្លូវវិជ្ជមាន។ ផ្កាឈូក ក៏ជាផ្នែកមួយនៃស្ថាបត្យកម្មរបស់វៀតណាម ក៏ដូចជាវប្បធម៌ និងមាននិយាយក្នុងកំណាព្យ និងចម្រៀងវៀតណាមផងដែរ។ មិនតែប៉ុណ្ណោះ ស្លឹកឈូក អាចយកទៅប្រើប្រាស់ខ្ចប់បាយ ម្ហូបបាន ចំណែកផ្កាវិញ យកទៅថ្វាយព្រះ រីឯផ្លែឈូក និងមើមឈូក អាចយកធ្វើបង្អែម ឬថ្នាំ សម្រាប់បម្រើដល់ប្រជាជនបានដូចគ្នា។ ហេតុនេះហើយ ទើបគេជ្រើសរើសផ្កាឈូកតំណាងឱ្យជាតិរបស់គេ។
៣.ប្រទេសថៃ
ខណៈប្រទេសកម្ពុជាមានផ្ការំដួល វៀតណាមមានផ្កាឈូក ថៃក៏មានផ្ការាជភើក តំណាងជាតិផងដែរ។ ផ្ការាជភើក (Ratchaphruek) មានពណ៌លឿង ត្រូវបានចុះបញ្ជីជាផ្កាតំណាងឱ្យប្រទេសថៃក្នុងខែតុលា ឆ្នាំ២០០១ និងត្រូវបានប្រជាជនថៃជឿថា វាមានភាពវិជ្ជមានខ្លាំង ហើយនរណាដែលមានដាំ ឬមានផ្កានេះនៅក្នុងផ្ទះ នឹងមានទ្រព្យសម្បត្តិលាភសំណាងច្រើន។ថៃយកផ្កានេះតំណាងជាតិព្រោះតែពណ៌លឿងនៃផ្កាត្រូវបានគេភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា ហើយត្រូវបានគេមើលឃើញថា ជាពណ៌នៃសិរីសួស្តី ភាពសុខដុមរមនា និងការឯកភាព។ មិនតែប៉ុណ្ណោះ ដើមផ្កាមួយនេះក៏មានដុះនៅក្នុងប្រទេសជាច្រើន សូម្បីនៅកម្ពុជាក៏មានដើម ផ្ការាជភើក ដូចគ្នា។
៤. ប្រទេសឡាវ
ផ្កាដែលតំណាងឱ្យប្រទេសឡាវ គឺផ្កាចំប៉ី។ ឡាវ បានជ្រើសផ្កាចំប៉ីតំណាងប្រទេស ព្រោះផ្កានេះ មានសម្រស់ស្រស់ស្អាត និងមានក្លិនក្រអូប ព្រមទាំងតំណាងឱ្យភាពស្មោះត្រង់ និងសេចក្តីរីករាយ។ ផ្កានេះមានពីរពណ៌ គឺពណ៌ស និងឈាមជ្រូក។ ចំប៉ី ត្រូវបានគេឃើញមានដុះស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសឡាវ ជាពិសេស ទីតាមវត្តអារាម។
៥.ប្រទេសសិង្ហបុរី
ផ្កាវ៉ាន់ដា (Vanda Miss Joaquim) ត្រូវបានចុះបញ្ជីជាផ្កាតំណាងជាតិ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៨១។ ផ្កានេះ ជាប្រភេទនៃផ្កាអ័រគីដេ ពូជVgnes និងត្រូវបានគេជឿជាក់ថា វាមានភាពរឹងមាំ អត់ធន់នៃពណ៌ស្វាយដ៏រស់រវើកដែលជាគុណសម្បត្តិឆ្លុះបញ្ចាំងពីស្មារីរបស់សិង្ហបុរី។
៦.ប្រទេសម៉ាឡេស៊ី
ផ្កាប៉ុងហ្គា រ៉ាយ៉ា ( Bunga Raya) ត្រូវបានចុះជាផ្កាតំណាងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៦០។ ផ្កានេះ មានពណ៌ក្រហម ហើយចំពោះការដាក់ឈ្មោះថា Bunga Raya នេះមានន័យថា”ផ្កាអបអរសាទរ” ដើម្បីឆ្លុះបញ្ចាំងពីការប្រារព្ធពិធីនៃការរួបរួមនៅក្នុងប្រជាជាតិ និងពហុវប្បធម៌។ មិនត្រឹមតែជានិមិត្តសញ្ញាជាតិប៉ុណ្ណោះទេ ផ្កានេះ ក៏អាចយកមកធ្វើជាតែដែលត្រូវបានគេនិយាយថាជួយកាត់បន្ថយសម្ពាធឈាមខ្ពស់។ ផ្កានេះ ត្រូវបានប្រើប្រាស់ជាទូទៅដើម្បីព្យាបាលការជ្រុះសក់នៅឥណ្ឌា ហើយឫសវាត្រូវបានគេប្រើជាថ្នាំបន្សាបពិស និងប៉ូវកម្លាំងទៀតផង។
៧.ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ី បានជ្រើសយកផ្កាអ័រគីដេព្រះច័ន្ទ (Moon Orchid ឬ Anggrek Bulan) ធ្វើជាផ្កាតំណាងប្រទេស។ផ្កាអ័រគីដេព្រះច័ន្ទ គឺជាប្រភេទផ្កាអ័រគីដេដែលពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ផ្កានេះ ត្រូវបានរកឃើញដំបូងដោយអ្នករុក្ខសាស្ត្រមកពីប្រទេសហូឡង់ លោកវេជ្ជបណ្ឌិត CL Blume។
៨.ប្រទេសមីយ៉ាន់ម៉ា
ផ្កាPadauk គឺជា ផ្កាតំណាជាតិដែលប្រជាជនមីយ៉ាន់ម៉ា ចូលចិត្តជាងគេ ។ ផ្កា Padauk រីកក្នុងផ្កាពណ៌លឿងមាសដ៏តូចក្រអូបបន្ទាប់ពីផ្កាឈូកដំបូងក្នុងខែមេសាស្របនឹងបុណ្យចូលឆ្នាំមីយ៉ាន់ម៉ានិងបុណ្យអុំទូក។ ពេលចេញផ្កា ដើមឈើទាំងមូលប្រែជាពណ៌មាសពេញមួយយប់។
៩.ប្រទេសហ្វីលីពីន
ផ្កាម្លិះ ជាផ្កាតំណាងនៃប្រទេសហ្វីលីពីនតាំងពីឆ្នាំ ១៩៣៤។ ម្លិះ មានក្លិនក្រអូប ពណ៌សរីកដូចផ្កាយ វារីកពេញមួយឆ្នាំ ហើយក៏អាចឱ្យមនុស្សយកធ្វើជាទីសក្ការបូជាទៀតផង។ សម្រាប់ប្រជាជនហ្វីលីពីន ផ្កានេះ គឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ ភាពសាមញ្ញ ភាពរាក់ទាក់ និងការផ្តល់ការមានកម្លាំង។ ផ្ការបស់វា ត្រូវបានប្រារព្ធនៅក្នុងរឿងព្រេងនិទានរឿង និងបទចម្រៀងហ្វីលីពីន។វាត្រូវបានគេជឿថា ផ្កានេះត្រូវបាននាំយកពីតំបន់ហិម៉ាឡៃយ៉ានទៅកាន់ប្រទេសហ្វីលីពីនក្នុងសតវត្សទី១៧។
១០.ប្រទេសព្រុយណេ
ផ្កាស៊ីមផ័រ ជាផ្កាតំណាងនៃប្រទេសប្រ៊ុយណេ មានផ្កាពណ៌លឿងភ្លឺ និងស្លឹកធំៗ។ នៅពេលដែលចេញផ្កាវារីកដូចឆ័ត្រ។ មិនតែប៉ុណ្ណោះ រូបផ្កាស៊ីមផ័រ ក៏ត្រូវបានគេឃើញមាន នៅលើក្រដាសប្រាក់របស់ព្រុយណេដែរ។វាក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅប្រទេសព្រុយណេក្នុងការរចនាសិល្បៈសម្រាប់សិប្បកម្មប្រពៃណី៕
អត្ថបទ៖ អុន ស្រីមាន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ