ជីវិតកម្សាន្ដ
Lady Gaga តស៊ូសម្តែងក្នុងក្លឹប ក្លាយជាតារាចម្រៀងស្រីល្បីលើសកលលោក
Stefani Joanne Angelina Germanottaឫក៏ “Lady Gaga” គឺជាអ្នកនិពន្ធបទចម្រៀង តារាចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក។ Gaga ត្រូវបានគេស្គាល់ភាគច្រើនតាមរយៈបទ Poker Face Bad Romanceនិង Joanne។ សព្វថ្ងៃនេះ Gaga គឺជាតារាចម្រៀងប៉ុបស្រីដ៏ល្បីល្បាញបំផុតមួយ នៅក្នុងពិភពលោក។
ជីវិតឯកជន
Lady GaGa កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ១៩៨៦ នៅទីក្រុងញូវយ៉ក។ Gaga កើតក្នុង គ្រួសារកាន់ សាសនាកាតូលិកជាមួយប្អូនស្រីម្នាក់ ឈ្មោះ Natali និងមានម្តាយឈ្មោះ Cynthia Louise (Bissett) គាត់ជាជនជាតិអ៊ីតាលីកាត់ស្កុតឡេន ហើយគាត់ជាសប្បុរសជន ក៏ជានាយកប្រតិបត្តិអាជីវកម្មមួយដែរ។ រីឯឪពុករបស់នាង មានឈ្មោះថា Joseph Anthony Germanotta ជាសហគ្រិនអ៊ីនធឺណិត គាត់ជាជនជាតិដើមកំណើតអ៊ីតាលី។
ប្រវត្តិការសិក្សា
នាងចាប់ផ្តើមរៀនលេងព្យាណូ និងច្រៀងតាំងពីអាយុ ៤ ឆ្នាំមកម្លេះ ហើយនៅអាយុ ១១ ឆ្នាំនាងបានចូលរៀននៅសាលា Convent of the Sacred Heart។ លុះឈានដល់វ័យ ១៧ ឆ្នាំ នាងគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ២០ នាក់នៅលើពិភពលោក ដែលទទួលឲ្យចូលរៀននៅសាលា Tisch School of the Arts របស់សាកលវិទ្យាល័យញូវយ៉ក។
ដំណើរជីវិត មុនចូលសិល្បៈនិងស្នាដៃក្នុងសិល្បៈ
នៅអាយុ ១៩ ឆ្នាំ Gaga បានដកខ្លួនចេញពីការសិក្សារបស់នាង ហើយបានចាកចេញពីផ្ទះឪពុកម្តាយ ដោយចាប់ផ្តើមអាជីពជាអ្នកសម្តែងនៅក្នុងក្លឹប Lower East Side នៅទីនោះ នាងបានរកឃើញខ្លួនឯង ចង់សាកល្បងអ្វីដែលប្លែក នាងបានជួបសិល្បករសម្តែង Lady Starlight ក្នុងអំឡុងពេលនោះ បន្ទាប់ពីការសម្តែងនៅពិធីបុណ្យ Lollapalooza ក្នុងឆ្នាំ ២០០៧។ នាងបានចុះហត្ថលេខាដោយ Vince Herbert ដើម្បី Streamline Records ដែលជាការបោះពុម្ពនៃ Interscope Records ហើយបានចាប់ផ្តើមនៅពេលដែលនាងបានសហការជាលើកដំបូងជាមួយសិល្បករហ៊ីបហបអាមេរិក Melvin Grover នៅលើសៀវភៅអូឌីយ៉ូដែលផ្តោតលើយុវវ័យ។ Gage ថែមទាំង បានបង្កើតក្រុមតន្រ្តីមួយដែលមានឈ្មោះថា ‘SG Band’ ដែលនាងបានចាប់ដៃជាមួយមិត្តមួយចំនួន ដូចជា Eli Silverman និង Alex Beckmann។ ក្រុម SG Band បានចាប់ផ្តើមសម្តែង នៅក្លឹបរាត្រី ផ្សេងៗជុំវិញទីក្រុង ហើយការសម្តែងរបស់ពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ក្រុមតន្រ្តីនេះទទួលបានការចាប់អារម្មណ៍ពីផលិតករតន្ត្រីម្នាក់ឈ្មោះ Joe Vulpis ។ គាត់បានណែ នាំ Gaga ដល់ផលិតករតន្ត្រីម្នាក់ទៀតឈ្មោះ Rob Fusari ។ Gaga បានចាប់ផ្តើមផ្លាស់ទីលំនៅពី New York ទៅ New Jersey ក្នុងការដេញថ្លៃដើម្បីថតបទចម្រៀងថ្មី ដែលនាងបានសរសេឲ្យ Fusari ។ ជាក់ស្តែង Fusari បានធ្វើឱ្យឈ្មោះរបស់នាងរួមជាមួយបទចម្រៀងបានល្បីល្បាញរន្ទឺ។ ក្នុងឆ្នាំ ២០០៧ Gaga បានចុះកុងត្រាជាមួយ ‘Interscope Records’ នាងបានធ្វើការជាអ្នកនិពន្ធទំនុកច្រៀង និងនិពន្ធបទចម្រៀងជាច្រើនសម្រាប់ ‘The Pussycat Dolls’ និង Britney Spears។ របកគំហើញដ៏ធំរបស់នាងបានកើតឡើងក្នុងឆ្នាំ២០០៨ នៅពេលនាងចេញបទចម្រៀងដំបូង ‘Just Dance’។ បទចម្រៀងនេះ បានល្បីល្បាញ ហើយនាងបានក្លាយជាតារាដ៏ពេញនិយមសម្រាប់ឧស្សាហកម្មតន្ត្រីយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យនាងឈ្នះពានរង្វាន់ក្នុងកម្មវិធីធំៗរួមមាន Grammy Awards និង Billboard music។ បន្ថែមពីលើនេះ lady gaga ជាតារាមួយរូបនិយមការតុបតែងខ្លួន ប្លែកៗ ធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍មួយកំរិត ទៀតពីយុវវ័យនៅពេលបច្ចុប្បន្ននេះ។
គួរបញ្ចាក់ថា ក្រៅពីច្រៀងនាងក៏ធ្លាប់សម្តែងជាតួឯក្នុងរឿង”A Star is Born” ក៏ដូចនាពេលថ្មីៗនេះនាង ទើបតែបញ្ចប់ស្នាដៃសម្តែងក្នុងរឿង “house of gucci”ទទួលបានការ គាំទ្រយ៉ាងខ្លាំងពីមហាជន។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់នាង ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣២០ លានដុល្លារ ចំនួនទឹកប្រាក់ យ៉ាងច្រើននេះបានមក ពីលក់អ៊ាល់ប៉ុមរួមទាំងការលក់ សំបុត្រប្រគុំតន្រ្តីជុំវិញពិភពលោកនិងសម្តែង។ ទទ្ទឹមនោះ ទម្រាំសាងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ នាងធ្លាប់បាក់ទឹកចិត្ត នៅពេលមានអាយុ ១៩ ឆ្នាំ ដោយត្រូវបានគេរំលោភធ្វើឲ្យនាងចង់ បោះបង់ក្តីស្រមៃចោលថែមទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកបញ្ចូលសម្លេងតុក្កតា Disney ជាតារាល្បីៗទាំង ១០ រូបនេះសោះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត