ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ឆ្លើយតបយ៉ាងត្រជាក់ក្រោយគេរិះគន់ថា នាងមិនមានដើមទ្រូង
តារាចម្រៀងអ្នក ពេជ្រ សូលីកា ថ្មីៗកន្លង ទៅនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីធ្លាយដំណឹងនៃការបែកបាក់ស្នេហ៍ជាមួយស្វាមីដែលជាអាណិកជនខ្មែរ នៅក្រៅប្រទេស។

បន្ទាប់ពីដំណឹងនេះ ត្រូវបានបែកធ្លាយគេឃើញតារាស្រីកូនមួយ ពេជ្រ សូលីកា បង្ហាញអារម្មណ៍សោកសៅ ដោយមិនសូវសប្បាយចិត្តជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ យ៉ាងណាមិញស្របពេលដែលរឿងរ៉ាវនេះទើបតែស្ងប់រសាយមិនប៉ុន្មានផង ក៏ស្រាប់តែកើតឡើងរឿងថ្មីមួយទៀតដោយមានការរិះគន់ថា នាងមានដើមទ្រូងថ្នល់ជាតិ។

ជាក់ស្តែងកន្លងមកតារាចម្រៀង ពេជ្រ សូលីកា តែងត្រូវអ្នកគាំទ្រនិយាយប្រៀបធៀបថា នាងជាមនុស្សស្រីដែលមានដើមទ្រូងថ្នល់ជាតិ ដោយសារតែគេឃើញ សូលីកា ហាក់មិនសូវមានដើមទ្រូងទ្រលុកទ្រលន់ដូចតារាស្រីឯទៀត។ ជាការឆ្លើយតបសាមីខ្លួនអ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភា ពជាច្រើនសន្លឹកលើទំព័រហ្វេសប៊ុកខ្លួន ដោយលើកឡើងថា«ថ្នល់ជាតិ ប៉ុន្តែជាតិល្បឿនលឿនណា, Teamថ្នល់ជាតិ»។


ជាមួយគ្នានៃការឆ្លើយតបដោយត្រជាក់ពីសំណាក់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា នេះដែរក៏មានមិត្តភក្តិ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលទៅខមមិន តាមរយៈការលើកឡើងផ្សេងៗគ្នា។ ខណៈក៏មានខ្លះទៀតបានសម្តែងការលើកទឹកចិត្តដល់ ពេជ្រ សូលីកា ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង