Connect with us

ជីវិតកម្សាន្ដ

អាថ៌កំបាំងសម្រកទម្ងន់របស់ Kendall Jenner គ្រប់គ្នាសុទ្ធតែអាចធ្វើបាន

បានផុស

នៅ

បើ​និយាយ​ពី​តារា​ម៉ូដែល​ល្បី ហើយ​មាន​រូប​រាង​ស្អាត​សិចស៊ីប្រៀបបាននឹងរូបក្លូន មនុស្សជាច្រើននឹងគិតដល់ Kendall Jenner ព្រោះនាងត្រូវបានគេចាត់ទុកថាជាតារាម៉ូដែលកំពូលម្នាក់ក្នុងពិភពលោក ដែលរក្សារាងបានស្លីម ស្អាតគ្មានកន្លែងទាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកយកអាថ៍កំបាំង ៣ យ៉ាងរបស់ Kendall Jenner ដែលនាងប្រើក្នុងការការសម្រកទម្ងន់ជាប្រចាំ ហើយសុភាពនារីដែលចង់បានរាងស្អាតដូចនាង អាចសាកល្បងអនុវត្តវា ដោយពុំចាំបាច់វះកាត់នោះទេ​!

១. ផឹកតែបន្សាបជាតិពុល ជារៀងរាល់ព្រឹក

អាថ៌កំបាំងនៃការសម្រកទម្ងន់របស់ Kendall Jenner មិនសូវជាខុសឆ្ងាយពីទម្លាប់សម្រកទម្ងន់របស់តារាល្បីៗដទៃទៀតឡើយ។ ជារៀងរាល់ព្រឹក នាងផ្តោតលើការផឹកតែ detox ព្រោះវាជួយកម្ចាត់កាកសំណល់ចេញពីខ្លួន មិនថាជាសារធាតុពុល និងអតិសុខុមប្រាណផ្សេងៗក្នុងរាងកាយនោះទេ។ លើសពីនេះការផឹកតែ detox ក៏ជួយកាត់បន្ថយការឃ្លានរយៈពេល ៤-៦ ម៉ោង ហើយក៏អាចប្រើជំនួសកាហ្វេបានផងដែរ។ ហើយពេលខ្លះ Kendall Jenner ផឹកតែ detox ដល់ទៅ ១២ពែងក្នុងមួយថ្ងៃឯណោះ។

. រៀបចំកាលវិភាគទទួលទានប្រចាំថ្ងៃ

Kendall Jenner ជាមនុស្សមានច្បាស់លាស់ណាស់ ​លើរបបអាហារប្រចាំថ្ងៃរបស់នាង។ តារាស្រីរូបនេះទទួលទាន​អាហារ​យ៉ាងទៀងទាត់ មិនមានការតមនោះទេ។ ជា​រៀង​រាល់​ថ្ងៃ​ នាងញ៉ាំអាហារ​ចម្បង​ ៣ពេល និង​អាហារ​សម្រន់​ម្ដង​។ នៅក្នុងនោះអាហារពេលព្រឹក នាង​ជ្រើសរើស​ញ៉ាំ​ផ្លែ​បឺរ​ ​ជាមួយ​ស៊ុត ឬញ៉ាំទឹកដោះគោជូរជាមួយផ្លែឈើស្រស់។ សម្រាប់​អាហារ​ថ្ងៃត្រង់ Kendall ជ្រើសរើសញ៉ាំអង្ករសំរូប និងមាន់ដុត រួមជាមួយនឹងបន្លែសាឡាដ។ សម្រាប់​អាហារ​ពេល​ល្ងាចវិញ នាង​នឹង​ញ៉ាំ​ស៊ូស៊ី ស្ប៉ាហ្គាទី គ្រាប់​ធញ្ញជាតិ ឬ​ឈីស parmesan ជាមួយ​អំបិល និង​ម្រេច។ ចំណែកអាហារសម្រន់វិញ នាងរើសញ៉ាំវាចន្លោះអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដោយនាងតែងតែផឹកទឹកផ្លែឈើ ឬញ៉ាំគ្រាប់អាល់ម៉ុន។

៣. ធ្វើលំហាត់ប្រាណទៀងទាត់

គ្រប់គ្នាដែលចង់រក្សារាងស្អាត និងស្បែកចាំល្អ ​ពិតជាមិនអាចព្រងើយកន្តើយនឹងការហាត់ប្រាណឡើយ។ Kendall តែងតែ​ផ្តល់​អាទិភាព​ដល់​ការ​ហាត់ប្រាណ​ជា​ប្រចាំ ទើបនាងទទួលបានរូបរាងដែលមនុស្សស្រីជាច្រើនស្រមៃចង់បាន ដូចពេលនេះ។ នាងចាប់ផ្តើមហាត់ប្រាណនៅម៉ោង ៧ ព្រឹក ហើយចំណាយពេលប្រហែលមួយម៉ោង ក្នុងមួយថ្ងៃដើម្បីហាត់ប្រាណធ្ងន់ៗដូចជា squash និង plank ព្រោះវាជួយបង្កើតសាច់ដុំរឹងមាំ ហើយពេលខ្លះនាងឆ្លាស់គ្នាទៅហាត់ cardio ជាមួយ kickboxing និង yoga ជាដើម។

ចំពោះនារីណាដែលចង់បានរាងស៊ិចស៊ីដូច Kendall Jenner យ៉ាងហោចណាស់ គួរបែងចែកកាលវិភាគញ៉ាំឱ្យបានត្រឹមត្រូវ និងកុំភ្លេចផ្តោតលើការហាត់ប្រាណជាប្រចាំផង ពុំនោះទេគម្រោងសម្រកទម្ងន់របស់អ្នកនឹងមិនបានផលអ្វីទេ។ ​យ៉ាងណាមិញវិធីទាំងនេះ ត្រូវការពេលវេលាបន្តិច ដូច្នេះសូមព្យាយាមអត់ធ្មត់ ទើបអ្នកទទួលជោគជ័យ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន

ចុចអាន៖ អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម