ជីវិតកម្សាន្ដ
ឆាយ វីរៈយុទ្ធ រៀបរាប់ប្រាប់ពីតម្លៃខ្លួនពេលឡើងឆាកដំបូង
តារាចម្រៀង ឆាយ វិរ:យុទ្ធ បន្ទាប់ពីសាងភាពល្បីល្បាញក្នុងអាជីពសិល្ប:ជាច្រើនឆ្នាំ បច្ចុប្បន្នលោកបានរៀបរាប់ការដែលសាងភាពផ្អែមល្ហែមជាមួយភរិយាស្រស់ស្អាត និងទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។
បើតាមការកត់សម្គាល់គិតមកដល់ពេលនេះ លោក ឆាយ វីរ:យុទ្ធ បានរៀបការជាមួយភរិយាតាមប្រពៃណីបានរយៈពេលប្រមាណ៥ឆ្នាំមកហើយ។ ដោយឡែកចាប់អារម្មណ៍រឿងអតីតកាលរបស់លោក ឆាយ វីរ:យុទ្ធ គ្រាដែលទើបចូលសិល្ប:ដំបូងវិញត្រូវបានលោកទម្លាយយ៉ាងភ្ញាក់ផ្អើលអំពីតម្លៃខ្លួនពេលឡើងឆាកដំបូងៗស្ទើរមិនគួរឲ្យជឿរ។
តាមរយ:កិច្ចសម្ភាសន៍កាលពីថ្មីៗក្នុងកម្មវិធីកម្សាន្តមួយតារាប្រុសលោក ឆាយ វីរ:យុទ្ធ ដែលជាម្ចាស់បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» បានបញ្ជាក់ថា តម្លៃខ្លួនដែលលោកឡើងឆាកច្រៀងដំបូងៗ គឺទទួលបានតម្លៃខ្លួនត្រឹមតែ១៥០ដុល្លារប៉ុណ្ណោះ ដែលកាលនោះ គឺនៅអំឡុងឆ្នាំ២០០៥ ឬទ២០០៦។ លោកបញ្ជាក់ថា បទដែលខ្លួននៅតែពេញចិត្ត និងលើកមកច្រៀងដល់សព្វថ្ងៃមានដូចជា “នឹកដូចគ្នា” “ក្លាច ការពិតត្បិតមិនចង់បែក” និងបទ “កុំឲ្យគេឈឺចាប់ដោយសារបង។
សូមជម្រាបថា លោក ឆាយ វីរៈយុទ្ធ ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ពិសេសតាមរយៈការច្រៀងបទបែមនោសញ្ចេតនាដោយសារតែទឹកដមសំឡេងរបស់លោកពីរោះផ្ផ្អែមល្ហែមច្រៀងម្ដងៗពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?