ជីវិតកម្សាន្ដ
អាពាហ៍ពិពាហ៍ ៣ គូ សារភាពថា មិនដឹងប្ដី-ប្រពន្ធខ្លួន ជាតារាល្បីក្នុងប្រទេស ថៃ ឡើយ
ជារឿងប្លែកមួយ សម្រាប់តារាថៃ ៣គូ ដែលសេពគប់ជាសង្សារទើបដឹងថា ដៃគូរបស់ខ្លួនតាមពិតតារាល្បីជួរមុខ ក្នុងប្រទេសថៃសោះ។
យ៉ាងណាមិញ ផ្អែកតាមចម្លើយប្ដីឬប្រពន្ធពីតារាល្បីៗទាំងនោះ បានសារភាពត្រង់ៗថា ពួកគេពិតជាមិនដឹងថាគូស្នេហ៍ខ្លួនជាតារាល្បីក្នុងប្រទេសនោះទេ។ នេះក៏ដោយសារតែម្នាក់ៗរវល់នឹងភារកិច្ចជំនួញ មិនបានតាមដានជីវិតសិល្បៈកម្សាន្តក្នុងប្រទេសឡើយ។
១ Weir Sukolwat និង Vicki Pemonya

គូស្នេហ៍ថ្មីថ្មោងនេះ ទើបតែរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១៧ ខែកក្កដានេះទេ។ ទោះបីជាទំនាក់ទំនងមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែ Weir បាននិយាយក្នុងថ្ងៃរៀបការរបស់លោកថា នាងគឺជាមនុស្សស្រីធម្មតា ដែលធ្វើឲ្យជីវិតលោកល្អឥតខ្ចោះ ពិសេសនាងបានបំពេញជីវិតស្នេហារបស់ Weir ជាខ្លាំង។ ខណៈនោះ Vicki ក៏បានបង្ហើបថា ខ្ញុំពិតជាមិនបានដឹងថា Weir ជាតារាទេ ព្រោះនាងគ្រាន់ជាអ្នកជំនួញ មិនដែលមើលទូរទស្សន៍ មិនដឹងថា នេះតារាល្បីឡើយ។
២ Pancake និង វរសេនីយ៍ទោ Phee Mee (Bear )

ផ្លូវស្នេហ៍១០ឆ្នាំរបស់ Pancake និង វរសេនីយ៍ទោ Bear នោះមិនមែនជារឿងធម្មតាទេ។ ប្តីប្រពន្ធគូនេះ បានជួបគ្នានៅឯព្រឹត្តិការណ៍មួយ ទើបបានសាងស្នេហ៍មកទល់សព្វថ្ងៃនេះ។ ប៉ុន្តែនៅពេលនោះស្វាមី Pancake បាននិយាយដូច្នេះថា ខ្ញុំមិនបានដឹងថា pancakes ជាតារាស្រីជួរមុខ ប៉ុន្តែបានសាងទំនាក់ទំនងជាសង្សារ ទើបលោកបានដឹងតានាងជាតារាស្រីល្បីល្បាញមួយរូប រហូតដល់គូស្នេហ៍នេះបានរៀបការនៅថ្ងៃទី១០ មិថុនាឆ្នាំនេះដែរ។
៣ Noey Chotika និងអ្នកជំនួញ Arm Chansiri Manichai

ផ្លូវស្នេហ៍របស់ Noey Chotika និង Arm ធ្លាប់និយាយបែបនេះថា ខ្ញុំមិនបានដឹងថា Noey ជាមនុស្សល្បីក្នុងវិស័យកម្សាន្តនោះទេ។ ព្រោះបើធ្លាប់ស្គាល់គាត់ លោកក៏មិនហ៊ានចែចង់ដែរ ពេលចែចង់គាត់ ទើបដឹងថាគាត់ជាតារាល្បី ភាពគួរឲ្យស្រឡាញ់របស់ Ney បានយកឈ្នះបេះដូងរបស់ Arm រហូតមានកូនដល់ទៅ២នាក់ជាមួយគ្នាក្រោយរៀបការរួចច្រើនឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយា Weir បង្ហោះរូបស្វាមីបែបកំប្លែងៗ ក្នុងពិធីមង្គលការ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត