ជីវិតកម្សាន្ដ
Aum ទម្លាយមូលហេតុមិនព្រមផ្លាស់ប្ដូរអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ទោះធ្លាប់មានជម្លោះខ្លាំង
Aum Patcharapa ស្រាប់តែទម្លាយមូលហេតុមិនព្រមផ្លាស់ប្ដូរអ្នកគ្រប់គ្រងផ្ទាល់ខ្លួនគឺ A Supachai បើទោះបីជាអ្នកទាំងពីរ ធ្លាប់មានជម្លោះមាត់ធំតូចដាក់គ្នាខ្លះៗ ប៉ុន្តែពួកគេស្រលាញ់គ្នាដូចបងប្អូនបង្កើត។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/160034669_490065982008569_227173565972697912_n.webp)
យ៉ាងណាមិញ ចំពោះមូលហេតុដែលតារាស្រីរូបនេះទម្លាយអារម្មណ៍ពិតនេះគឺដោយសារតែមានឃ្លីបមួយចេញមកនិងកំពុងតែផ្ទុះខ្លាំង ខណៈ A Supachai យកកាបូបថ្លៃៗ ទិញខ្សែដៃប្រណិតពីម៉ាក Cartier តម្លៃជាងមួយលានបាត សម្រាប់ Aum ។ ក្រោយទទួលបានខ្សែដៃ Aum ក៏ទម្លាយហេតុផលដែលខ្លួនមិនផ្លាស់ប្ដូរអ្នកគ្រប់គ្រង ដោយនិយាយថា កន្លងមកមានការមិនចុះសម្រុងគ្នាខ្លះ ប៉ុន្តែយើងស្រឡាញ់គ្នា ច្រើនជាងមិត្តភ័ក្ដិ ដែលអាចនិយាយបានថាជាបងប្អូននឹងគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/LINE_ALBUM_Aumaa_220724_7-674x1024.webp)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/LINE_ALBUM_Aumaa_220724_1-636x1024.webp)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/LINE_ALBUM_Aumaa_220724_14-628x1024.webp)
ក្នុងឃ្លិបនោះ Aum បាននិយាយថា អូ! ថ្ងៃនោះខ្ញុំនិយាយលេង ប៉ុន្តែខ្ញុំពិតជានិយាយមែន អរគុណ។ ខ្ញុំស្រលាញ់អ្នកបំផុត។ ជូនពរឲ្យបងមានចិត្តល្អចំពោះប្អូនស្រីបែបនេះ ជារៀងរហូត។ នេះជាហេតុផលដែលខ្ញុំមិនដែលគិតចង់ផ្លាស់ប្តូរអ្នកគ្រប់គ្រង។ ពួកយើងមានជម្លោះខ្លះ ប៉ុន្តែយើងស្រលាញ់គ្នាយូរមកហើយ ដូចជាជាបងប្អូននឹងគ្នាអ៊ីចឹង។ ខ្ញុំស្រឡាញ់អ្នក។”
![](https://www.kampucheathmey.com/wp-content/uploads/2022/07/270579900_1313124345869203_7950974522959571275_n.webp)
គួរបញ្ចាក់ដែរថា អ្នកគ្រប់គ្រង A Supachai បានរួមការងារជាមួយ Aum Patcharapa មកជាង២០ឆ្នាំហើយមិនថាការងារណា ក៏ទទួលបានលទ្ធផលល្អដែរ រហូតដល់គេស្គាល់ថា អ្នកទាំងពីរជាមាតានៃវិស័យសិល្បៈមិនធ្លាប់មានថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាពាហ៍ពិពាហ៍ ៣ គូ សារភាពថា មិនដឹងប្ដី-ប្រពន្ធខ្លួន ជាតារាល្បីក្នុងប្រទេស ថៃ ឡើយ
ចុចអាន៖ភរិយា Weir បង្ហោះរូបស្វាមីបែបកំប្លែងៗ ក្នុងពិធីមង្គលការ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត