ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់មិនលួសថ្ងៃ រឿង “បុព្វេសន្និវាស” វគ្គ២ យកផ្ការំដួលដាក់លើ Poster
អ្នកគាំទ្រកម្ពុជាហាក់មិនពេញចិត្ត ខណៈទំព័រហ្វេសប៊ុករបស់ផលិតកម្មភាពយន្តល្បីឈ្មោះ GDH បានបង្ហោះរូបផ្សព្វផ្សាយភាពយន្តដោយយកផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរដាក់លើ Poster រឿង “បុព្វេសន្និវាស” វគ្គ ២។

ហេតុការណ៍នេះ បានកើតឡើងលើបណ្ដាញសង្គម និងក្លាយជាប្រធានបទក្ដៅគគុក ក្រោយតួឯកស្រីក្នុងរឿង គឺ Bella Ranee កាន់ផ្ការំដួល ដែលខាងថៃគេហៅថាផ្កា ឡាំឌួន។ ភ្លាមៗអ្នកនិយមលេងអ៊ីនធឺណិត ហាក់មិនសប្បាយចិត្តសោះនិងសម្រុកចូល Comment ថារំដួល ជាផ្កាតំណាងឲ្យកម្ពុជា មិនមែនជាផ្ការបស់ថៃនោះទេ។



ទន្ទឹមនោះ ងាកទៅខាងអ្នកគាំទ្រថៃឯណោះវិញ ក៏បានចូលមកឆ្លងឆ្លើយជាមួយអ្នកគាំទ្រកម្ពុជាថា ឈប់យល់ច្រឡំថានេះជារបស់អ្នកណាទៅ ហេតុអ្វីបានជាធ្វើឲ្យក្លាយជាបញ្ហាធំ។ អ្នកទាមទារកម្មសិទ្ធិ ទោះបីផ្កាឡាំឌួនមាននៅគ្រប់ទីកន្លែងក៏ដោយ នៅប្រទេសជាច្រើន ប្រទេសថៃក៏មានបង្អែម ខេប ឡាំឌួន បើអ្នកដឹងទេថា ជនជាតិថៃបរិភោគផ្កាឡាំឌួនជាមួយគ្នាដែរ។

យ៉ាងណាមិញ បញ្ហានេះក៏បានធ្វើឲ្យអ្នកគាំទ្រកម្ពុជានៅតែមិនសប្បាយចិត្តខ្លាំង ខណៈអ្នកខ្លះបាននិយាយថា មិនទៅទស្សនារឿង”បុព្វេសន្និវាស” វគ្គ២ នោះទេ ព្រោះអស់អារម្មណ៍លែងគាំទ្រទៀតហើយ។



ដោយឡែកមកទល់ពេលនេះ ខាងក្រសួងវិចិត្រសិល្បៈនៅមិនទាន់មានការបកស្រាយលម្អិត ឲ្យប្រជាជនកម្ពុជាអស់ចម្ងល់នូវឡើយទេ ពីរឿងផ្ការំដួលដែលជាផ្កាតំណាងជាតិរបស់ខ្មែរ។ ខណៈអ្នកគាំទ្រខ្លះថា ប្រទេសថៃក៏មានផ្កាឡាំឌួនដែលស្រដៀងនឹងផ្ការំដួលរបស់កម្ពុជាយើងដែរ៕
សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយមុខជំនួញ Weir Sukollawat ១០ កន្លែង មិនចាញ់សេដ្ឋីប្រចាំប្រទេស ថៃ ឡើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ