ជីវិតកម្សាន្ដ
តារារ៉េបវ័យក្មេង Sprite បង្ហោះរូបផ្ទះដែលធ្លាប់ទិញដំបូងទាំងមោទកភាព កាលនៅអាយុ ១៦ ឆ្នាំ
Sprite ដែលធ្លាប់មានវត្តមានរ៉េបជាមួយវណ្ណដា បានបង្ហោះរូបភាពទាំងមោទកភាព ខណៈកាលពីមុនលោកបានយកលុយផ្ទាល់ខ្លួន ទិញផ្ទះមួយនៅអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ។


ក្រោយឃើញរូបភាពនេះដែរ អ្នកគាំទ្រនាំគ្នាចុច Like ខណៈ Sprite បានបង្ហោះរូបភាពរបស់លោកកំពុងអង្គុយនៅមុខផ្ទះលើបណ្ដាញសង្គម Instagram ជាមួយនឹងសំណេរយ៉ាងខ្លីមួយ ដោយបង្កប់មោទកភាពថា “យកវាទុកជាអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់ទិញផ្ទះដោយលុយខ្លួនឯង កាលខ្ញុំអាយុ ១៦ ឆ្នាំ”។




ភ្លាមៗនោះដែរ មនុស្សជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្តជាមួយតារារ៉េបតូចនេះ និងអ្នកគាំទ្ររបស់ Sprite បាននាំគ្នាចូលទៅ Like និង Comment ដើម្បីបង្ហាញពីការអបអរសាទរ និងកោតសរសើរពីការខិតខំរបស់គេនាពេលកន្លងមក។


គួររំលឹកដែរថា Sprite ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងរ៉េបវ័យក្មេងក្នុងប្រទេសថៃ និងធ្លាប់លេចមុខក្នុងបទ “RUN THE TOWN” ជាមួយតារាចម្រៀងវណ្ណដា។ រូបគេនេះក៏មានមានស្នាដៃជោគជ័យតាំងពីក្មេង ជាមួយនឹងបទចម្រៀងល្បីៗ លំដាប់ពិភពលោកជាច្រើនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិមិនធម្មតា ពីតារារ៉េបវ័យក្មេង ថៃ ដែលលេចមុខក្នុងបទ “RUN THE TOWN” ជាមួយ វណ្ណដា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត