Connect with us

ជីវិតកម្សាន្ដ

Marvel ប្រកាសពេលចាក់បញ្ចាំងភាពយន្ត Avengers ថ្មីចំនួន ២ទៀត

បានផុស

នៅ

ខ្សែភាពយន្តកំពូលវីរបុរស Avengers ថ្មីចំនួន២ នឹងបង្ហាញវត្តមានក្នុងរោងកុន នាឆ្នាំ២០២៥ ខាងមុខ តាមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ។ នេះបើតាមការបញ្ជាក់ពីស្ទូឌីយោ Marvel កាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តទាំង២នោះគឺ រឿង “Avengers: The Kang Dynasty” និងរឿង “Avengers: Secret Wars” ខណៈពេលនេះរឿងទាំងពីរកំពុងដំណើរការថត ជិតនឹងបញ្ចប់ការថតទាំងស្រុងហើយ។

ប្រធានស្ទូឌីយោ Marvel លោក Kevin Feige បានឱ្យដឹងនៅ​ក្នុង​សាល​សន្និបាតប្រចាំឆ្នាំនៅទីក្រុង San Diego ថា ក្រៅពីរឿងទាំងពីរ ស្ទូឌីយោរបស់ខ្លួនក៏កំពុងថតរឿងហូលីវូដពីរបីរឿងទៀតផងដែរ ត្រៀមនឹងចាក់បញ្ចាំងលើ Disney+ នាឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្រោយពីខ្សែភាពយន្ត Avengers: Endgame ដែលចេញផ្សាយឆ្នាំ ២០១៩ ទទួលជោគជ័យយ៉ាងខ្លាំងក្លា ក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតរហូតដល់ ២៥ពាន់លានដុល្លារនៅក្នុងការលក់ Box Office ទូទាំងពិភពលោក ទើបពេលនេះ Marvel បាននិងកំពុងថតស៊េរី Avengers ២រឿងបន្ថែមទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកគាំទ្រនាំគ្នាអរ ក្រោយលេចមុខ ហ្វាន ពីងពីង ក្នុងរឿងភាគកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម