Connect with us

ជីវិតកម្សាន្ដ

Rihanna ដើរផ្សាទិញអីវ៉ាន់យ៉ាងសាមញ្ញ ព្រោះចង់បង្រៀនកូនប្រុសនូវរឿង ២យ៉ាង

បានផុស

នៅ

ក្រោយពេលសម្រាលកូនដំបូង តារាហូលីវូដ Rihanna នៅតែជាតារាដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសពេលនាងដើរផ្សារ​ទិញ​របស់ឱ្យក្មេង​ ធ្វើឱ្យគេឯងសរសើរជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះអ្នកកាសែតថតបានសកម្មភាពដើរផ្សារមួយកន្លែង ​នៅពេល Rihanna កំពុងរកទិញសម្លៀកបំពាក់ទារក និងឧបករណ៍ក្មេងលេង មើលទៅនាងពិតជាសាមញ្ញ មិនប្រកាន់ខ្លួន ហើយថែមទាំងសន្សំសំចៃទៀតផង។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​​នោះ​គឺសេដ្ឋី​នី​រូបនេះ មិន​រក​ទិញ​របស់ថ្លៃៗឲ្យ​កូនប្រុស​ឡើយ ទោះបីជា​នាង​ជា​អ្នក​មានមហាសាលយ៉ាងណាក៏ដោយ។ ផ្ទុយ​ទៅ​វិញ នាង​រកទិញ​តែ​របស់ណា​ដែលក្មេងទូទៅចូលចិត្តលេង និង​តម្លៃ​ទាប​ប៉ុណ្ណោះ ទើបរឿងនេះ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើលមិនស្ទើរនោះទេ។

ការពិតពីក្រោយការចាយវាយយ៉ាងសន្សំសំចៃនេះ ត្រូវបានសាមីខ្លួន ទម្លាយថា នាង​អាច​ផ្គាប់​ចិត្ត​កូន​ប្រុសគ្រប់យ៉ាង​ ដូច​តារាល្បីៗជាច្រើនផ្សេងទៀត។ ប៉ុន្តែនាងមិនធ្វើដូច្នោះទេ ព្រោះនាងចង់បង្រៀនកូនឱ្យរៀនរស់ដោយសាមញ្ញតាំងពីតូច និងចេះឲ្យតម្លៃប្រាក់ដែលខំរកមក។

ដោយឡែកមិត្តប្រុសរបស់ Rihanna ក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ជាអ្នកកាសែតដែរថា លោកចង់ឱ្យកូនប្រុសរបស់លោកធំឡើងជាក្មេងល្អ ចេះរាប់អានគ្រប់គ្នាដោយស្មើភាព និងមិនអាងប្រាក់ជាត្រីមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រំភើបបានស្វាគមន៍កូនដំបូង មិត្តប្រុស Rihanna និយាយរឿងនេះទាំងរដាក់រដុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម