ជីវិតកម្សាន្ដ
Bella ឆ្លើយទាំងធូរចិត្ត ក្រោយអ្នកសារព័ត៌មានជជីកសួរម្ដងទៀត រឿងអតីតមិត្តប្រុស Weir (មានវីដេអូ)
តារាសម្ដែងស្រីល្បីល្បាញ Bella ត្រូវអ្នកសារព័ត៌មានជជីកសួរម្ដងទៀតរឿងអតីតសង្សារ Weir តែនាងឆ្លើយយ៉ាងសប្បាយចិត្តថា នាងកំពុងតែដើរទៅមុខ ហើយសប្បាយចិត្តជាមួយនឹងបច្ចុប្បន្ន។

ការចោទសួរពីរឿងអតីតមិត្តប្រុស Weir Sukolwat កើតឡើងបន្ទាប់ពី Bella Ranee បានចូលរួមក្នុងកម្មវិធី Gala Round នៃរឿង “បុព្វេសន្និវាស” វគ្គ២។ ថ្វីត្បិតតែទឹកមុខនាងឆ្លើយទាំងសប្បាយរីករាយក៏ដោយ តែគេគ្រប់គ្នានៅតែបារម្ភពី Bella ខណៈ Weir ទើបតែរៀបអាពាហ៍ពិពាហ៍យ៉ាងមានសុភមង្គល តែមហាជនជាច្រើននៅតែមានការព្រួយបារម្ភ និងផ្ដល់កម្លាំងចិត្តដល់នាងជានិច្ច។

បង្ហាញវត្តមាននៅពីមុខអ្នកកាសែតជាច្រើន Bella និយាយទាំងសប្បាយចិត្ត និងមានជំនឿចិត្តយ៉ាងខ្លាំងថា “ខ្ញុំមិនខ្វល់អំពីរឿងភាគជាបន្តបន្ទាប់ពីអ្នកណាទៀតឡើយ ព្រោះវាលែងមានន័យអ្វីទៀត។ ពេលនេះខ្ញុំកំពុងតែដើរទៅមុខ ហើយសប្បាយចិត្តជាមួយនឹងបច្ចុប្បន្ន។ អរគុណសម្រាប់រាល់ការលើកទឹកចិត្ត ពីអ្នកគាំទ្រ និងគ្រប់គ្នា។

តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” ក៏បន្ថែមទៀតទាំងញញឹមពព្រាយថា ”អ្នករាល់គ្នាមានរបៀបរស់នៅខុសគ្នា។ វាមិនសំខាន់សម្រាប់ពួកគេទៀតទេ។ សូមផ្ដោតលើបច្ចុប្បន្ន ហើយបន្តវាឥឡូវនេះ។ ខ្ញុំនៅតែមើលឃើញថា ស្នេហាជារឿងដ៏ស្រស់ស្អាត បើមានការស្រលាញ់ និងគាំទ្រគ្នាទៅវិញទៅមកគឺល្អ៕”
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការរិះគន់មិនលួសថ្ងៃ រឿង “បុព្វេសន្និវាស” វគ្គ២ យកផ្ការំដួលដាក់លើ Poster
ចុចអាន៖ក្រោយប្រកាសខ្លួននៅលីវ Instagram របស់ Bella ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី Lisa

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច