Connect with us

ជីវិតកម្សាន្ដ

ការផ្តល់ថ្នាំពន្យារកំណើតដល់សត្វ អាចបង្កឱ្យប៉ះពាល់ដល់ជីវិតរបស់ពួកវា

បានផុស

នៅ

មនុស្សគ្រប់រូបនៅពេលដែលមានសត្វចិញ្ចឹមជាភេទញី មិនថា សត្វឆ្កែ សត្វឆ្មា ឬ សត្វផ្សេងទៀតឡើយ គឺពួកគេតែងតែចាក់ថ្នាំពន្យារកំណើតទៅដល់សត្វភេទញីទាំងនោះ ដើម្បីកុំឱ្យពួកវាមានកូនច្រើន ព្រោះពិបាកក្នុងការមើលថែ និងចិញ្ចឹម។ ប៉ុន្តែ ក្នុងនាមពួកគេជាម្ចាស់ពុំបានដឹងឡើយថា ការចាក់ថ្នាំ ឬ ផ្តល់ជាថ្នាំគ្រាប់សម្រាប់ពន្យារកំណើត អាចប៉ះពាល់ដល់ជីវិតសត្វទាំងអស់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការដែលអភិរក្សសត្វមិនរកប្រាក់ចំណេញ និងជួយការពារសត្វអនាថានៅកម្ពុជាមាន ឈ្មោះថា  Animal Rescue Cambodia (ARC) បានលើកឡើងថា ការចាក់ថ្នាំពន្យារកំណើតដល់សត្វចិញ្ចឹមដូចជា ឆ្កែ ឬឆ្មាញី អាចធ្វើឱ្យសត្វទាំងនោះស្លាប់បាន។ ការពន្យារកំណើតប្រើថ្នាំទៅដល់សត្វអាចបណ្តាលឱ្យមានដុំខ្ទុះ និងអាចបណ្តាលឱ្យមានការឆ្លងរោគក្នុងស្បូនសត្វរហូតដល់ស្លាប់។ ជាពិសេស គឺនៅពេលដែលម្ចាស់សត្វធ្វើការចាក់ថ្នាំពន្យារកំណើតដល់ពួកគេ កំឡុងពេលដែលសត្វកំពុងមានផ្ទៃពោះ ក៏អាចបង្កឱ្យកូនក្នុងផ្ទៃ និងសត្វដែលជាមេឈានដល់ការបាត់បង់ជីវិតទៀតផង។

អង្គការ ARC បានប្រាប់ពីវិធីសាស្រ្តក្នុងការការពារសត្វពីការកើតកូនលើសចំនួន និងមានសុវត្ថិភាពចំពោះសត្វ គឺការគ្រៀវឆ្មា ឬឆ្កែញី ជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បី ជួយសត្វទាំងនោះឱ្យរូចផុតពីសេចក្តីស្លាប់ដោយអចេតនា។

គួររំលឹកថា ការពន្យារកំណើតរបស់សត្វមាន៥ប្រភេទ ក្នុងនោះ មានដូចជា ការវះកាត់ ថ្នាំគ្រាប់ ការផ្សាំ ថ្នាំចាក់ និងពន្យារកំណើតដោយថ្នាំរាវ។ ជាធម្មតា ការពន្យាកំណើតដោយការចាក់ថ្នាំ គឺត្រូវតែចាក់រៀងរាល់ ៥ ខែម្តង។ ប៉ុន្តែសម្រាប់នៅកម្ពុជា ប្រជាជនពុំសូវបានដឹងពីបញ្ហានេះទេ ពោល គឺយកថ្នាំពន្យារកំណើតរបស់មនុស្សចាក់ឱ្យសត្វ ដោយមិនបានតាមដានដិតដល់ ក៏អាចប៉ះពាល់ដល់ជីវិតសត្វផងដែរ៕

ដោយ ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម