ជីវិតកម្សាន្ដ
រៀបការមិនបាន ១ ខែផង Weir ហោះទៅ អាមេរិក ចោលភរិយាថ្មីថ្មោង
តារាសម្ដែងប្រុស Weir ក្រោយរៀបអាពាហ៍ពិពាហ៍មិនទាន់បានមួយខែផង ស្រាប់តែឥលូវនេះ ជិះយន្តហោះទៅដល់អាមេរិកដើម្បីចូលរួមការបញ្ចាំងភាពយន្តហូលីវូដរឿង “ Thirteen Lives” ចោលភរិយាថ្មីថ្មោង។

ប៉ុន្តែក្នុងដំណើរនេះ Vicky ដែលជាភរិយាបានបង្ហោះសារយ៉ាងវែងអន្លាយ ជូនពរស្វាមីរបស់នាងយ៉ាងផ្អែមល្ហែមថា “ជូនចំពោះដៃគូជីវិតរបស់ខ្ញុំ ខ្ញុំពិតជារីករាយ និងមានមោទនភាពចំពោះអ្នក ជាមួយនឹងដំណើររបស់អ្នកនៅហូលីវូដ ហើយខ្ញុំប្រាកដថា អ្នកនឹងកក្រើកពិភពលោក។ គ្រួសារ មិត្តភ័ក្ដិ និងខ្ញុំតែងតែគាំទ្រអ្នក។ អ្នកល្អបំផុតរបស់យើង មិត្តសម្លាញ់ ខ្ញុំស្រឡាញ់អ្នក ប្ដីជាទីស្រឡាញ់របស់ខ្ញុំ”។

យ៉ាងណាមិញ បន្ទាប់ពីឆ្លងផុតមង្គលការដ៏ផ្អែមល្ហែម ក្នុងរូបភាពនោះគេឃើញកូនកំលោះថ្មីថ្មោង Weir Sukolwat បានបង្ហោះរូបភាព Check in នៅហូលីវូដ ហាក់មានភាពឯកា ជាទិដ្ឋភាពក្នុងបន្ទប់មួយដែលលោកស្នាក់នៅតែឯង។ ប៉ុន្តែអ្នកគាំទ្រនៅតែគិតថា ការធ្វើដំណើរលើកនេះរបស់តារាប្រុស Weir ទោះជាម្នាក់ឯង តែក៏មានការជូនពរយ៉ាងមានសុភមង្គល ពីភរិយាស្រស់ស្អាតរបស់លោកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ឆ្លើយទាំងធូរចិត្ត ក្រោយអ្នកសារព័ត៌មានជជីកសួរម្ដងទៀត រឿងអតីតមិត្តប្រុស Weir (មានវីដេអូ)
ចុចអាន៖ភរិយា Weir បង្ហោះរូបស្វាមីបែបកំប្លែងៗ ក្នុងពិធីមង្គលការ

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច