Connect with us

ជីវិតកម្សាន្ដ

រចនា រ៉ាវ៉ាឌី បង្វែរថ្ងៃខួបកំណើតមកធ្វើសកម្មភាពមនុស្សធម៌នៅមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ផ្ទុយស្រឡះពីតារាចម្រៀង និងសម្តែងប្រុស-ស្រីខ្មែរមួយចំនួនដែលភាគច្រើនឲ្យតែដល់ពេលវេលានៃឱកាសថ្ងៃខួបកំណើត គឺពួកគេតែងយកឱកាសមួយនេះដើម្បីរៀបចំពិធីជប់លៀងជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្នុងន័យអបអរថ្ងៃពិសេស។ ប៉ុន្តែបើងាកមកចាប់អារម្មណ៍តារាស្រីកញ្ញា រចនា រ៉ាវ៉ាឌី វិញ គឺនាងបែរជាឆ្លៀតយកឱកាសនេះចែករំ លែកក្តីស្រលាញ់ដ៏មន្ទីរពេទ្យសង្គ្រោះកុមារកម្ពុជាដ៏ធំមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងឈានដល់ឱកាសថ្ងៃគម្រប់ខួបកំណើត មុននេះបន្តិចតារាស្រីកញ្ញ រចនា រ៉ាវ៉ាឌី បា​នបង្ហាញពីសកម្មភាពនៃការចុះចែករំលែកក្តីស្រលាញ់របស់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពនេះកំពុងទទួលបានការគាំទ្រ និងលើកសរសើរច្រើនពីមហាជនព្រោះនេះជាគំរូល្អសម្រាប់អ្នកសិល្បៈឯទៀត។

បង្ហោះសារភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកតារាស្រីកញ្ញា រចនា រ៉ាវ៉ាឌី បានរៀបរាប់ថា ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់នឹងចង់សម្រាលទុក្ខលំបាកខ្លះសម្រាប់មន្ទីរពេទ្យដ៏អស្ចារ្យមួយនេះ។ ជាកន្លែងដែលជួយសង្គ្រោះសម្រាលទុក្ខលំបាកក្មេងៗខ្មែរទូទាំងប្រទេស។ មនុស្សយើងមិនអាចជ្រើសរើសកើតកន្លែងល្អបានតែយើងអាចជ្រើសធ្វើល្អបាន។

ទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយ:នេះនាងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់ក្តីរំពឹងថា នាងនឹងបន្តធ្វើស​កម្មភាពមនុស្សធម៌នេះបន្ថែមទៀតដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀតដែលគួតែឆ្លៀតឱកាសឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមនេះផងដែរ ៕

អត្ថបទ៖ ចាន់ ដារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម២៣ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម