ជីវិតកម្សាន្ដ
វណ្ណដា មិនទទួល 50 Event ដើម្បីបញ្ចប់ Season1 របស់ Skull2
តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមមានសមត្ថភាពធ្វើបទ Original Song នោះទេ គឺលោកក៏មានទីផ្សារគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

ស្របពេលដែលទីផ្សារសិល្បៈកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរ តារាចម្រៀងលោក វណ្ណដា ក៏ស្រាប់តែទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយ គឺលោកបានបោះបង់ចោលការងារចំនួន ៥០ កម្មវិធី ដែលត្រូវខាតបង់ប្រាប់ចំណូលខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។

តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បានបញ្ជាក់ឲ្យដឹងបែបនេះថា អំឡុងពេលមួយរយៈចុងក្រោយនេះ គឺលោកសុខចិត្តមិនទទួលកម្មវិធី (Event) រហូតដល់ទៅ ៥០ ឯណោះ ព្រោះដើម្បីតែព្យាយាមបញ្ចប់Albumថ្មីរបស់ខ្លួន ដែលជាស្នាដៃបទថ្មី គឺ «NIGHT THINKER» នៃ Skull ២ «Season1» សម្រាប់អ្នកគាំទ្រ។


វណ្ណដា បានលើកឡើងទៀតថា «អត់ទទួល Event រហូតដល់ 50events ដើម្បីបញ្ចប់ Season1 របស់ Skull២ នេះឱ្យដូចអ្វីដែលខ្ញុំចង់បាន។ អរគុណទៅកាន់អ្នកដែលបានរួមដំណើរនិងអ្នកគាំទ្រទាំងអស់ គ្នា Now It’s time to get back on stage! »។ ជាមួយគ្នានៃការលើកឡើងនេះ គេឃើញមានអ្ន កគាំទ្រលើកឡើងថា វណ្ណដាពិតជាហ៊ានលះបង់ការងារផ្សេងៗ ដើម្បីជោគជ័យការងាររបស់ខ្លួនមែន៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា