ជីវិតកម្សាន្ដ
តាមពិតក្រុម BLACKPINK ដំបូងបំផុត មិនមែនមានសមាជិកតែ ៤នាក់ទេ
BLACKPINK ជាក្រុមចម្រៀងស្រីដ៏ធំបំផុតមួយនៅក្នុងវិស័យ K-Pop ហើយសមាជិកទាំង ៤នាក់ គឺជាបង្គោលដ៏សំខាន់ដែលធ្វើឱ្យក្រុមនេះ ទទួលបានប្រជាប្រិយភាពទាំងនៅកូរ៉េ និងជុំវិញពិភពលោក។

ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនប្រហែលមិនបានដឹងទេថា តាមពិតសមាជិកក្រុមក្រុម BLACKPINK ដំបូងបំផុតមិនមែនមានតែ Jisoo, Jennie, Rosé និង Lisa ឡើយ គឺពួកគេមានសមាជិករហូតដល់ ៩នាក់ឯណោះ ខណៈកាលណោះក្រុមនេះមានឈ្មោះថា PINK PUNK ។
តើមានរឿងអ្វីកើតឡើងចំពោះក្រុម BLACKPINK ដើមបំផុត ទើបសមាជិក ៥នាក់ផ្សេងទៀត មិនមានវត្តមាននាពេលបច្ចុប្បន្ននេះ?
១. Miyeon

គេប្រទះឃើញរូបថតជាច្រើនសន្លឹកនៅលើអ៊ីនធឺណិតនៃការហ្វឹកហាត់របស់ Miyeon ជាមួយសមាជិកក្រុម BLACKPINK អំឡុងពេលនាងនៅធ្វើជាមួយផលិតកម្ម YG Entertainment ។ ពុំមានប្រព័ន្ធផ្សព្វផ្សាយណាទម្លាយមូលហេតុនៃការចាកចេញរបស់សមាជិករូបនេះឡើយ។

យ៉ាងណាមិញ បច្ចុប្បន្ន Miyeon កំពុងជាប់កុងត្រាជាមួយផលិតកម្ម Cube Entertainment បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment ហើយនាងបានបង្ហាញខ្លួនជាសមាជិកក្រុម (G)I-DLE ក្នុងឆ្នាំ ២០១៨។
២. Jinny

Jinny គឺជាអ្នកហ្វឹកហាត់នៅ YG Entertainment អស់រយៈពេលប្រហែល ៥ឆ្នាំ និងធ្លាប់ជាសមាជិកម្នាក់របស់ក្រុម BLACKPINK មុនពេលនាងចាកចេញពីក្រុមហ៊ុននេះ។ ការចាកចេញរបស់ Jinny មកពីនាងត្រូវចូលរួមនៅក្នុងកម្មវិធី Produce 48 ដែលជាកម្មវិធីដែលបង្កើតដោយ IZ*ONE ។

បន្ទាប់មកនាងក៏ត្រូវលុបឈ្មោះចេញពីកម្មវិធី ប៉ុន្តែភ្លាម Jinny បានចូលជ្រកក្រោមទ្រនំ Vine Entertainment ក្នុងនាមជាសមាជិកនៃក្រុម Secret Number ។
៣. Euna Kim

Euna Kim ក្លាយខ្លួនតារាចម្រៀងឱ្យផលិតកម្ម YG Entertainment បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធី Superstar K3។ អតីតសមាជិកក្រុម BLACKPINK រូបនេះបានចាកចេញពីក្រុមហ៊ុន ក្រោយធ្វើការបាន ៣ឆ្នាំ ព្រោះជម្លោះផ្ទៃក្នុង។

នៅឆ្នាំ២០១៤ នាងបានចេញបទចម្រៀងទោលរបស់ខ្លួន ប៉ុន្តែហាក់មិនទទួលជោគជ័យឡើយ។ ក្នុងឆ្នាំ ២០១៥ នាងចូលជាសមាជិកក្រុម The Ark ប៉ុន្តែ ១ឆ្នាំក្រោយមក ក្រុមនេះប្រកាសរំសាយទៅ។ អំឡុងឆ្នាំ ២០១៨ នាងចូលរួមជាមួយក្រុម KHAN ប៉ុន្តែពួកគេបានរំសាយនៅឆ្នាំ២០២០។ តាំងពីពេលនោះនាងសម្រេចចិត្តរៀបការ និងមិនប្រឡូកក្នុងវិស័យចម្រៀងទៀតទេ ហើយបច្ចុប្បន្ននាងកំពុងរស់នៅសហរដ្ឋអាមេរិក។
៤. Jang Hanna

អតីតសមាជិក Jang Hanna បានចូលរួមជាមួយផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី K-Pop Star 3 ។

Jang Hanna សម្រេចចាកចេញពីផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០១៧ ដោយមិនមានមូលហេតុច្បាស់នោះទេ។
៥. Kim Eunbi

តារាស្រីរូបនេះ មិនខុសពីសមាជិកពីរនាក់មុននោះទេ នាងចូលធ្វើការជាតារាចម្រៀងប្រចាំផលិតកម្ម YG Entertainment បន្ទាប់ពីការបង្ហាញខ្លួនក្នុងកម្មវិធី Superstar K2។

យ៉ាងណាមិញ Kim Eunbi ប្រកាសដកខ្លួនពីផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០១៤ ដោយសារបញ្ហាសុខភាព។ លុះដល់ឆ្នាំ២០១៩ នាងបានក្លាយជាតារាចម្រៀងទោល ប្រចាំផលិតកម្ម Stone Music Entertainment ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុម Girls’ Generation ប្រកាសចេញអាល់ប៊ុមថ្មី ក្រោយបាត់មុខអស់ ៥ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ