ជីវិតកម្សាន្ដ
តារាចម្រៀង Shakira ពាក់ព័ន្ធសំណុំរឿងបន្លំពន្ធនៅប្រទេសអេស្ប៉ាញ
ប្រព័ន្ធផ្សព្វផ្សាយ Reuters កាលពីថ្ងៃពុធបានចុះផ្សាយថា តារាចម្រៀងជនជាតិអាមេរិកឡាទីន Shakira បានច្រានចោលដំណោះស្រាយដែលផ្តល់ដោយរដ្ឋអាជ្ញា ក្នុងសំណុំរឿងក្លែងបន្លំពន្ធនៅប្រទេសអេស្ប៉ាញចំនួន ១៤.៥ លានអឺរ៉ូ (១៤.៦លានដុល្លារ) ខណៈពេលនេះ នាងជិតឡើងតុលាការដើម្បីកាត់ក្តីហើយ។
សេចក្តីថ្លែងការណ៍មួយនិយាយថា តារាចម្រៀងដើមកំណើតកូឡុំប៊ីរូបនេះ តែងតែបំពេញកាតព្វកិច្ចបង់ពន្ធទាំងអស់ ក្រោយទទួលចំណូលពីការលក់អាល់ប៊ុមរបស់ខ្លួន។ ដូច្នេះការចោទប្រកាន់ពីរដ្ឋអាជ្ញាអេស្ប៉ាញពេលនេះ ត្រូវបាន Shakira ចាត់ទុកជាការរំលោភសិទ្ធិរបស់នាងទាំងស្រុង។
Shakira អះអាងថា នាងមានទំនុកចិត្តពេញទំហឹងចំពោះភាពគ្មានកំហុសរបស់ខ្លួន ដូច្នេះនាងមិនទទួលយកដំណោះស្រាយ ដោយការបង់ពន្ធនោះទេ។
ចំពោះករណីនេះ ខាងការិយាល័យរដ្ឋអាជ្ញានៅ Barcelona មិនបានឆ្លើយតបជាមួយអ្នកសារព័ត៌មានទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
គួរបញ្ជាក់ថា Shakira ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធចំនួន ១៤.៥លានអឺរ៉ូ ក្នុងប្រាក់ចំណូលពន្ធរវាងឆ្នាំ ២០១២ និង ២០១៤។ អំឡុងពេលនេះជារយៈពេលដែលអ្នកតំណាងរបស់ Shakira និយាយថា នាងមិនបានរស់នៅក្នុងប្រទេសអេស្ប៉ាញនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Amber នៅតែមិនសុខចិត្តលើសេចក្តីសម្រេចរបស់តុលាការ ពេលនេះកំពុងបន្តប្ដឹងទៅឧទ្ធរណ៍
ចុចអាន៖ Jennifer Lopez អាក្រាតកាយជាថ្មី អបអរខួបកំណើត ៥៣ឆ្នាំ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត