Connect with us

ជីវិតកម្សាន្ដ

មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត

បានផុស

នៅ

ខាង​ក្រោម​នេះជាតារាស្រីកូរ៉េ ​៥​រូប ​ដែលបាន​ក្លាយ​ជា​ម្ចាស់​អាជីវកម្មផ្ទាល់ខ្លួនយ៉ាង​ជោគជ័យ​ ​ខណៈអាជីពជាអ្នកចម្រៀងរបស់ពួកនាងនៅតែបន្តរហូតដល់បច្ចុប្បន្ន។

១. Hyolyn

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីក្រុម SISTAR របស់Hyolyn ត្រូវរំសាយនៅឆ្នាំ ២០១៧ នាងបានចាប់ផ្តើមបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនឈ្មោះ Brid3 Entertainment ។ ត្បិតថាចាប់ផ្កើមអាជីវកម្ម​ផ្ទាល់ខ្លួនក្នុងនាមជា CEO ពិតមែន ប៉ុន្តែតារាស្រីរូបនេះ​នៅតែបន្ត​អាជីព​ច្រៀង និង​សម្តែង​ដដែល ។

២. CL

អតីតសមាជិកក្រុម 2NE1 រូបនេះជាតារាស្រីពហុជំនាញទាំងរាំ ច្រៀង និងរ៉េបដ៏ពូកែ។ ក្រោយរំសាយក្រុមប៉ុន្មានឆ្នាំ នាកំលុងនៅឆ្នាំ ២០២០ CL បានចាប់ផ្តើមភ្នាក់ងារផ្ទាល់ខ្លួនគឺ Very Cherry ខណៈសព្វថ្ងៃនាងទទួលបានប្រជាប្រិយកាន់តែខ្លាំងផងដែរពីវិស័យចម្រៀង។

៣. Minzy

បន្ទាប់ពីក្រុម 2NE1 បំបែកគ្នា Minzy បានចាប់ផ្តើមក្រុមហ៊ុនពហុកម្សាន្តគឺ MZ Entertainment នាឆ្នាំ ២០២០។ ក្រុមហ៊ុននេះជាក្រុមហ៊ុនធ្វើការជ្រើសរើសនិងបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ ដោយទទួលការបង្វឹកពី Minzy ផ្ទាល់តែម្ដង។

៤. Yubin

Yubin ជា​សមាជិក​ក្រុម​ចម្រៀង​នារី Wonder Girl ដែល​ត្រូវ​បាន​រំសាយ។ ក្រោយនាងចាកចេញពីផលិតកម្ម JYP ​​Entertainment តារាស្រីរូបនេះបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ rrr Entertainment នៅក្នុងឆ្នាំ ២០២០។

៥. Kim Sohye

Sohye បានបង្ហាញខ្លួនដំបូងក្នុងក្រុម I.O.I ដែលជាក្រុមចម្រៀងនារីបណ្តោះអាសន្ន បង្កើតឡើងតាមរយៈកម្មវិធីទូរទស្សន៍ Produce 101។ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយនៅឆ្នាំ ២០១៧ នាងកសាងក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងជោគជ័យគឺ S&P Entertainment (Shark & ​​Penguin Entertainment) ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាមពិតក្រុម BLACKPINK ដំបូងបំផុត មិនមែនមានសមាជិកតែ ៤នាក់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម