ជីវិតកម្សាន្ដ
សុខ សីឡាលីន៖ សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំងដោយសារបុគ្គលមួយចំនួនរិះគន់ជាន់ពន្លិច
តារាចម្រៀងកញ្ញា សុខ សីឡាលីន បានបញ្ចេញប្រតិកម្មដោយមិនសំចៃមាត់ចំពោះបុគ្គលមួយចំនួនដែលចូលចិត្តប្រើវប្បធម៌នៃការរិះគន់បែបជាន់ពន្លិច ឬមិនឲ្យតម្លៃលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ប្រតិកម្មរបស់តារាស្រី សុខ សីឡាលីន នេះគឺកើតឡើងបន្ទាប់ពីឃើញវីដេអូមួយដែលស្រ្តីម្នាក់កំពុងឡាយលក់ផលិតផលជាមួយស្វាមីរបស់ខ្លួនហើយត្រូវបានបុគ្គលម្នាក់ចូលទៅខមិនដោយពាក្យបង្អាប់ប្រៀបប្រដូចមុខមាត់ស្រ្តីរូបនោះទៅនឹង នាង កែវ ណាម៉ា ។ ដោយសារទង្វើរនេះទើប សុខ សីឡាលីន បានបញ្ចេញប្រតិកម្មហាក់មិនសប្បាយចិត្តព្រោះយល់ថាការយករូបរាង សម្រស់ មុខមាត់អ្នកដ៏ទៃទៅលេងសើចបែបនេះ ជារឿងមិនល្អទាល់តែសោះ ។

បង្ហោះភ្ជាប់ជាមួយវីដេអូដែលសរសេរថា “រូបកាយមិនស្អាត ជៀសមិនផុតពីការមេីលងាយពីអ្នកដទៃសួរថា អ្នកណាយល់អារម្មណ៍ខ្ញុំពេលនេះ” ក៏ត្រូវបានកញ្ញា សុខ សីឡាលីន លើកឡើងថា សុជីវធម៌សីលធម៌ធ្លាក់ចុះខ្លាំងនាបច្ចប្បន្នដោយសារបុគ្គមួយចំនួន មានតែទូរស័ព្ទក្នុងដៃ ចុចសរសេរខមិនដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ។

ទង្វើរនេះត្រូវបានតារាចម្រៀង សុខ សីឡាលីន ចាត់ទុកថា ជារិះគន់ជាន់ពន្លិច ហើយមើលងាយគេ ដោយអត់សីលធម៌(Bully)។ នាងថា មនុស្សមុខមាត់បែបណាសំខាន់លើចិត្តគំនិត សីលធម៌ និងគុណធម៌ បើខ្លួនអ្នកមិនល្អគ្រប់ទេយកល្អយកពេលមើលអំពីខ្លួនឯងវិញល្អជាង(អ្នកខមិនបែបនោះ)៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង