ជីវិតកម្សាន្ដ
គ្រប់គ្នាមិនចង់ជឿ ពេលដឹងថា Britney Spears ទើបចូលបារជាលើកដំបូង
គ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល ក្រោយកំពូលតារាចម្រៀងប៉ុប Britney Spears ទម្លាយថានាងទើបតែចេះចូលបារជាលើកដំបូងក្នុងជីវិត ខណៈកំពុងឈានចូលវ័យ ៤០ឆ្នាំទៅហើយ។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា តារាប៉ុបរូបនេះ បានបង្ហោះវីដេអូលើគណនី Instagram របស់នាងថា ខ្លួនបានទៅបារមួយកន្លែងជាមួយជំនួយការរបស់នាងឈ្មោះ Victoria Asher។ នៅក្នុងវីដេអូដែលបានបង្ហោះ Britney Spears និយាយថា “នេះជាលើកទីមួយរបស់ខ្ញុំដែលនៅក្នុងបារ។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែន ហើយខ្ញុំមានអារម្មណ៍ថា បារទំនើបណាស់”។ នាងបន្ថែមទៀតថា ខ្លួនមិនដែលបានប៉ះផឹកស្រាក្រឡុកអស់រយៈពេល ១៣ឆ្នាំមកហើយ។
ទន្ទឹមគ្នាដែរ គេបានដឹងថា មូលហេតុដែលនាំឱ្យ តារាចម្រៀងអាមេរិកាំងរូបនេះ ឈានជើងចូលបារកម្សាន្តជាលើកដំបូងបែបនេះ គឺដោយសារនាងធ្វើពិធីអបអរសាទរការជួបជុំមិត្តចាស់ ដែលបានបែកគ្នាអស់រយៈពេលជាង ១០ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាចម្រៀង Shakira ពាក់ព័ន្ធសំណុំរឿងបន្លំពន្ធនៅប្រទេសអេស្ប៉ាញ
ចុចអាន៖ រៀបការស្វាមីទី៣រួចភា្លម Britney Spears ចាយជិត ១២លានដុល្លារទិញវិមានថ្មី នៅជិតអតីតស្វាមីទី២
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក