ជីវិតកម្សាន្ដ
បើកឆាកថ្ងៃដំបូង រឿង”បុព្វេសន្និវាស”វគ្គ ២ កើបលុយដល់ទៅខ្ទង់លានដុល្លារ
ផ្អែកតាមការវាយតម្លៃ បានបញ្ជាក់ថា រឿង “បុព្វេសន្និវាស” វគ្គ២ ត្រឹមតែមួយថ្ងៃដំបូងសោះ អាចរកចំណូលបានដល់ទៅ ៥១,១៩ លានបាត (១ លាន ៤ សែនដុល្លារ) ខណៈចំនួននេះ សរុបទូទាំងប្រទេសថៃប៉ុណ្ណោះ។

យ៉ាងណាមិញ នៅថ្ងៃសម្ពោធចាក់បញ្ចាំងភាពយន្តបុរាណនេះ ក៏ទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាកអ្នកគាំទ្រជាច្រើន។ ក្នុងនោះក៏មានការបញ្ចេញមតិថា សាច់រឿងល្អមើលខ្លាំង និងចង់ឲ្យឆាប់បញ្ចាំងភ្លាមៗថែមទៀត បន្ទាប់ពី រឿង “បុព្វេសន្និវាស” វគ្គ ២កាលពីលើកមុន បានពន្យារថ្ងៃចាក់បញ្ចាំងអស់រយៈពេលដ៏យូរ។

គួរបញ្ចាក់ថា រឿង “បុព្វេសន្និវាស” វគ្គ២ ជាខ្សែភាពយន្តរួមគ្នាដ៏ធំមួយរវាងផលិតកម្ម GDH និង Broadcast Thai Television ដឹកនាំដោយលោក Ping-Adisorn Trisirikasem ដែលនាំមកនូវនិន្នាការនៃភាពយន្តដ៏អស្ចារ្យសម្រាប់វណ្ណកម្មថ្មីនេះ។ ជាលទ្ធផល ថ្ងៃដំបូងនៃការបើកដំណើរការទូទាំងប្រទេស ចំណូលបានកើនដល់ខ្លាំង ហួសពីការរំពឹងទុក។








អ្វីដែលសំខាន់ អាចនិយាយបានថា ភាពយន្តដែលប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ បាននឹងកំពុងវិលត្រលប់មកបង្កើតបាតុភូតស្នេហ៍ថ្មី ធ្វើឲ្យអ្នកគាំទ្រមិនខកបំណងនោះទេ។ ជាពិសេស សម្រាប់រឿង “បុព្វេសន្និវាស” វគ្គ២ នេះផងដែរ កំពុងតែមានវត្តមានចាក់បញ្ចាំងនៅតាមរោងកុននានា តាំងពីថ្ងៃ ទី ២៨ បន្ទាប់ពីថ្ងៃដំបូងនៃកម្មវិធី ហើយក៏ទទួលបានការឆ្លើយតបលើសពីការរំពឹងទុក និងការគាំទ្រដ៏ច្រើនលើសលប់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតក្នុងថ្ងៃសម្ពោធរឿង “បុព្វេសន្និវាស” វគ្គ ២ Bella ត្រូវមហាជនកោតសរសើរយ៉ាងខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ