ជីវិតកម្សាន្ដ
ដួង សុខគា៖ ខ្មែរត្រូវតែថែភាសាអក្សរជាតិឱ្យបានគង់វង្ស
តារាប្រុសពហុជំនាញគឺលោក ដួង សុខគា បានចេញសារហាក់មានចេតនាដាស់អារម្មណ៍កូនខ្មែរក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ត្រូវចូលរួមថែរក្សាភាសាជាតិអក្សរជាតិដោយគោរព និងឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

ពុំមែនទើបជាលើកទី១ទេដែលតារាប្រុសលោក ដួង សុខគា តែងតែចេញមុខបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសា អក្សរជាតិដែលជាកេរ្តិ៍តំណែលមរតកដូនតាខ្មែរ។
ជាក់ស្តែងពេលនេះលោកក៏បានពន្លយថា “ចាស់ៗពីដើមបើជួបអ្នកណានិយាយខ្មែរអត់ច្បាស់គាត់ថា អត់ចេះខ្មែរទេបានជានិយាយប៉ៃឡាំៗ? បើជាខ្មែរត្រូវតែនិយាយខ្មែរឱ្យច្បាស់!”។

តារាពហុជំនាញរូបនេះបានបន្តថា “បងប្អូនណាមានខ្លួនល្មមហើយ!រហូតអ្នកច្រៀងខ្លះប្រឹងធ្វើអារបៀបលែងច្បាស់កាច់ប្របេរ (បបូរ) ចង់ឱ្យគេថាយើងជាជនបរទេសមែនទេ?។ បើអ៊ីចឹងមែនមានតែចង់ថាខ្មែរមិនកើត? មើលងាយជនជាតិឯងប្រយ័ត្នដូនតាខឹងណាជួយថែគ្នាទៅកុំនាំគ្នាបំផ្លាញច្រើនពេក!”។
លោក ដួង សុខគា បានសង្កត់ធ្ងន់ទៀតថា កាតព្វកិច្ចមួយក្នុងចំណោមច្រើនយើងជាខ្មែរត្រូវតែថែភាសាជាតិ អក្សរជាតិដោយគោរព និងឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត