ជីវិតកម្សាន្ដ
រដ្ឋអាជ្ញាអេស្ប៉ាញស្នើដាក់ទោស Shakira ឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ
កាសែតអេស្ប៉ាញ El Pais បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា ព្រះរាជអាជ្ញាអេស្ប៉ាញម្នាក់បានស្នើឱ្យដាក់ទោសតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira ជាប់ពន្ធនាគារលើសពី ៨ឆ្នាំ nigពិន័យជាប្រាក់ជាង ២៣លានអឺរ៉ូ ( ជាង ២៣.៥លានដុល្លារ) ជុំវិញករណីក្លែងបន្លំពន្ធ ១៤.៥លានអឺរ៉ូ។
យ៉ាងណាមិញ មកទល់ពេលនេះ ទាំងការិយាល័យរដ្ឋអាជ្ញា និងតំណាងរបស់ Shakira មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាននៅឡើយទេ។
គួររំលឹកថា នៅសប្តាហ៍មុន តារាប៉ុប Shakira បានច្រានចោលការផ្តល់ជូនដំណោះស្រាយពីការិយាល័យរដ្ឋអាជ្ញា ដើម្បីបិទសំណុំរឿងក្លែងបន្លំ ដែលនាងត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធរវាងឆ្នាំ ២០១២ និង ២០១៤ ដែលវាជារយៈពេលដែលតារាស្រីរូបនេះអះអាងថាខ្លួនមិនបានរស់នៅក្នុងប្រទេសអេស្ប៉ាញឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ តារាចម្រៀង Shakira ពាក់ព័ន្ធសំណុំរឿងបន្លំពន្ធនៅប្រទេសអេស្ប៉ាញ
ចុចអាន៖ គ្រប់គ្នាមិនចង់ជឿ ពេលដឹងថា Britney Spears ទើបចូលបារជាលើកដំបូង
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន