Connect with us

ជីវិតកម្សាន្ដ

ទម្រាំចេញបានជារូប 3D មួយៗ! ដឹងថា ​យូមែនរាយថ៍ ប្រើពេលផាត់មុខប៉ុន្មានម៉ោងអត់?

បានផុស

នៅ

រូបថត​ 3D ច្រើនសន្លឹក រួមមានគំនូរបែបសិល្បៈខ្មែរ និងបរទេសខ្លះ ដែលសុទ្ធសឹងតែប្លែកៗ​​ទាក់ភ្នែក ត្រូវបាន ​យូមែនរាយថ៍ ប្រាប់ថា ចំណាយពេលកន្លះជិតកន្លះថ្ងៃ និងរូបខ្លះទៀតត្រូវប្រើពេលស្ទើរពេញមួយថ្ងៃដើម្បីបង្ហើយការផាត់មុខនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“បើផាត់មុខធម្មតាៗ ខ្ញុំចាយពេល ២-៣ ម៉ោង។ ប៉ុន្តែបើផាត់មុខ 3D ខ្ញុំត្រូវចំណាយពី ៧-៨ ម៉ោងឯណោះ ព្រោះថា ផាត់មុខផង និងគូរផង។” នេះបើតាមសម្ដី យុវសិស្សរូបនេះ ប្រាប់មកកម្ពុជាថ្មី។

ក្រៅពីនោះ ពេលវេលាកាន់តែអូសបន្លាយយូរ ដោយសារការតុបតែងលម្អផ្សេងទៀត បូករួមទាំងការថតរូប យូមែនរាយថ៍​ត្រូវធ្វើដោយខ្លួនឯងទាំងអស់​ ពុំមានជំនួយការនោះទេ។ ទោះជាយ៉ាងណា យុវជនរូបនេះនិយាយថា ខ្លួនមិនហត់នឿយឡើយ ព្រោះស្រឡាញ់សិល្បៈផាត់មុខខ្លាំង និងចង់បង្ហាញពិភពលោកថា កូនខ្មែរអាចធ្វើបាន!

ក្រោយបង្ហាញរូបផាត់មុខបែប 3D ដ៏ប៉ិនប្រសប់របស់ ហឿន ​យូមែនរាយថ៍ នៅលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនសាទរនូវសមត្ថភាពនេះយ៉ាងមានមោទកភាព ព្រោះត្រឹមតែវ័យ ១៦ ឆ្នាំ គេអាចបញ្ចេញទេពកោសល្យដូចអ្នកជំនាញពិតៗ ត្បិតតែមិនទាន់ចូលសាលាហ្វឹកហ្វឺនក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សន្យា

ចុចអាន៖ វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ

ចុចអាន៖ មោទកភាពកូនខ្មែរ! យុវជនម្នាក់​មានទឹកដៃផាត់មុខបែប 3D បានយ៉ាងពូកែ មិនចាញ់បរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម