ជីវិតកម្សាន្ដ
តារាថៃ ៧ រូប ត្រូវគេដាក់នាមថា មានស្ទីលស្លៀកពាក់សាមញ្ញខ្លាំង ពេលឡើងយន្តហោះ
តារាថៃ ៧ ដួងនេះ ត្រូវមហាជនដាក់នាមថា តែងមានម៉ូដស្លៀកពាក់ដ៏សាមញ្ញបំផុតសម្រាប់ខ្លួនឯង នៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវអាកាស។ ទន្ទឹមនោះ សូម្បីតែអ្នកគាំទ្រ ក្រោយបានឃើញហើយក៏ពោលពាក្យសរសើរ និងនិយាយថា ពួកគេស្លៀកពាក់ដើម្បីងាយស្រួលបត់បែន នៅពេលអង្គុយលើកៅអីយន្តហោះ។
យ៉ាងណាមិញ ក្រៅពីមានផាសុកភាព និងអាចបត់បែនបាន សក្ដិសមសម្រាប់ការធ្វើដំណើររយៈពេលយូរ វាក៏ធ្វើឲ្យមើលទៅល្អ ថតរូបស្អាតៗ ជាពិសេសនៅពេលពួកគេជួបអ្នកគាំទ្រជាច្រើនផងដែរ។
១ Kubgib Sumonthip
តារាស្រីមាឌល្អិតនេះ តែងនិយមស្លៀកខោពណ៌ស និងមានអាវពណ៌សក្រាស់ ដើម្បីការពារអាកាសធាតុត្រជាក់លើយន្តហោះ។ Kubgib ក៏បន្ថែមជាមួយស្បែកជើងប៉ាតាពណ៌សរូបរាងបែបកីឡា ដើម្បីងាយស្រួលធ្វើចលនាផងដែរ។
២ Mai Davika
តារាស្រីចង្កេះតូចនេះ បានពាក់អាវដៃវែងពណ៌លឿង ជាមួយនឹងសំពត់ប៉ាក់ពណ៌ទឹកក្រូចលឿង ដែលមើលទៅមានផាសុកភាព និងមានភាពរលូន ជាមួយស្បែកជើង Katsu ដើម្បីងាយស្រួលបត់បែន។ នេះក៏ជាស្ទីលមួយសាមញ្ញបំផុតសម្រាប់នាង នៅពេលដែលត្រៀមឡើងយន្តហោះផងដែរ។
៣ Kimberley
តារាស្រីកូនកាត់ពីរសាសន៍នេះ ស្លៀកឈុតពណ៌ប្រផេះរលុង ជាមួយនឹងស្បែកជើងរាបស្មើពណ៌ប្រផេះដូចគ្នា។ ឈុតនេះមើលទៅដូចជាការប្រកួតដ៏ល្អឥតខ្ចោះ សម្រាប់នាង ក្នុងការត្រៀមដេកលើយន្តហោះដ៏សែនយូរ។
៤ Sakolrat Woraurai
នាងពាក់អាវប៉ាក់ពណ៌លឿងខ្លី ជាមួយខោជើងវែងផ្កាពណ៌ខៀវ និងស្បែកជើងប៉ាតាពណ៌សទាន់សម័យ មើលទៅមានផាសុកភាពណាស់។
៥ Achiraya Nitibhon
តារាស្រីក្មេងវ័យនេះ មានស្ទីលស្លៀកពាក់ជារបស់ខ្លួនជានិច្ច។ នៅពេលឡើងយន្តហោះ នាងតែងពាក់អាវយឺតដៃវែងកអាវធំ ជាមួយខោខូវប៊យធំ។
៦ Bella Ranee
តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” នេះ ក៏មានស្ទីលស្លៀកពាក់ដ៏សាមញ្ញជារបស់ខ្លួន ក្នុងការឡើងយន្តហោះដែរ។ នាងតែងនិយមពាក់អាវយឺតដៃវែង និងខោខ្មៅរលុងៗ ដើម្បីងាយបត់បែនលើយន្តហោះ។ ជាពិសេស Bella ក៏មិនភ្លេចពាក់ស្បែកជើងប៉ាត់តា ពណ៌សផងដែរ។
៧ Aum Patcharapa
តារាស្រីអាយុច្រើនមុខក្មេងនេះ តែងតែស្លៀកឈុតសាមញ្ញ ដូចត្រៀមខ្លួនចូលគេងជាមួយអាវយឺតស និងខោជើងធំ។ ឈុតនេះគឺល្អឥតខ្ចោះ សម្រាប់ការសម្រាកនៅលើយន្តហោះនៃពេលដ៏យូរ។
ទោះបីជាមនុស្សម្នាក់ៗមានស្ទីលស្លៀកពាក់ខុសគ្នាក៏ដោយ។ ប៉ុន្តែម៉ូដរបស់តារាល្បីថៃ តែងសង្កត់ធ្ងន់លើផាសុកភាព និងការបត់បែនងាយ ដើម្បីត្រៀមគេងលើយន្តហោះ ហើយស្រីៗអាចសាកយកគំនិតទាំងនេះ មកស្លៀកពាក់បានដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ឆ្លើយទាំងធូរចិត្ត ក្រោយអ្នកសារព័ត៌មានជជីកសួរម្ដងទៀត រឿងអតីតមិត្តប្រុស Weir (មានវីដេអូ)
ចុចអាន៖បើកឆាកថ្ងៃដំបូង រឿង”បុព្វេសន្និវាស”វគ្គ ២ កើបលុយដល់ទៅខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល