Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដ ៧ ដួង សុទ្ធសឹងមានឈាមជ័រ ជាជនជាតិខ្មែរ

បានផុស

នៅ

ហូលីវូដគឺជាឧស្សាហកម្មខ្សែភាពយន្តដ៏ធំ ដែលមានតារាល្បីចម្រុះជាតិសាសន៍ នៅទីនោះក៏មានតារាខ្លះមានឈាមជ័រជាកូនខ្មែរ​ ឬកាត់​ជាតិ​សាសន៍​ដទៃ អ្នក​អាច​នឹង​ធ្លាប់​ឃើញ​ពួកគាត់ តែ​មិន​ចាប់អារម្មណ៍ ដែល​ពួកគាត់​ម្នាក់ៗ​ មាន​ស្នាដៃ​ល្បីល្បាញ​ក្នុង​ហូលីវូដ។

ថ្ងៃនេះ”កម្ពុជាថ្មី”និងនាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​តារា​ហូលីវូដ​ ៧ រូប ​គឺ​សុទ្ធ​តែ​មាន​ឈាម​ជ័រ​ជាខ្មែរ៖

១ Elodie Yung

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yung នាង​កើត​នៅទីក្រុងប៉ារីស ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៨៦ មានម្តាយជាជនជាតិបារាំង ហើយឪពុក​របស់នាង​មាន​ដើម​កំណើត​ជា​ជនជាតិខ្មែរ។ នាងបានបញ្ចប់ការសិក្សាពីបណ្ឌិត សភាតន្ត្រី និង សិល្បៈ​ល្ខោន​ទីក្រុង​ឡុងដ៍ ហើយក៏ជា​អនុបណ្ឌិត​ផ្នែកច្បាប់ពី La Sorbonne។ នាងធ្លាប់​សម្តែង​រឿង​ហូលីវូដ​ល្បីៗ​រូម​មាន G.I. Joe: Retaliation,God of Egypt,The Hitman’s bodyguard ជាដើម។

២  Bérénice Marlohe

តារា​សម្តែង​ជនជាតិបារាំង Bérénice Marlohe​ កើត​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ១៩៧៩ នៅ​ទីក្រុង​ប៉ារីស។ នាង​មាន​ឪពុក​មាន​ដើម​កំណើត​ចិន និង​ខ្មែរ រីឯ​ម្តាយ​មានដើម​កំណើតជាជនជាតិ​បារាំង។ នាង​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈខ្សែរឿងហូលីវូដល្បីមួយ Skyfall។

៣  Jean-Paul Ly

លោក Jean-Paul Ly កើត​នៅ​ទីក្រុង Lyon ប្រទេស​បារាំង មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ចិន។ ឪពុកម្ដាយ​របស់​គាត់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ក្នុង​របប​ខ្មែរ​ក្រហម។​ លោកធ្លាប់ធ្វើ​តារា Stunt (តួ​ជំនួស) ក្នុង​រឿង​ល្បី​ដូចជា Doctor Strange in the Multiverse of Madness,The Batman ជាដើម។

៤ Daren Nop

លោក Daren Nop គឺ​ជា​តារា Stunt ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង លោកត្រូវបានគេកោតសរសើរ ចំពោះ​ទេពកោសល្យ​ក្នុង​ឆុត​ឆាក​វាយប្រហារ​ ជា​ពិសេស​នេះ​គឺ​លោក​បាន​ដើរ​តួ Stunt ក្នុង​រឿង​ល្បី ដូចជា Black Widow (២០២១), The King’s Man (២០២១) និង Kingsman: The Golden Circle (២០១៧)។

៥ Francois chau

លោក Francois chau កើត​នៅ​ទីក្រុង​ភ្នំពេញថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៥៩ លោក​ជា​កូន​កាត់វៀត ណាម និង ចិន ។ លោក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដតាំងពីឆ្នាំ ១៩៨៥ ភាពយន្ត​ដំបូង​របស់​លោក​ឈ្មោះ​ថា G.I Jos:A Real American Hero និងរឿងល្បីជាច្រើនទៀតដូចជា Birds of prey,Raya ang the last Dragon, Good Doctor ជាដើម។

៦ pisay pao

តារាស្រី​រូបនេះ​កើត​ថ្ងែទី ១ ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ នាង​កើត​នៅ​ក្នុង​ជុំរុំ​ជន​ភៀសខ្លួន ​ក្នុង​ប្រទេស​ថៃ​ ដែល​ឪពុកម្ដាយ​ជា​ជនជាតិ​ខ្មែរ​បាន​រត់គេច​ពី​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ នាង​បាន​សម្តែង​ជា​តួអង្គ Slava ក្នុង​រឿង​របស់ DC គឺ Doom Patrol, NCIS: New Orleans, Z Nation, NCIS: Los Angeles, Velvet Buzzsaw (Netflix) និង​រឿង​ជា​ច្រើនទៀត។

៧ Frédéric Chau

តារា​សម្ដែង​លោក Frédéric Chau ឪពុកម្ដាយ​របស់​លោក​ជាខ្មែរ កាត់​ចិន​បាន​ផ្លាស់ប្ដូរ​ទៅ​រស់នៅ វៀតណាម​ក្នុង​សម័យ​​ខ្មែរ​ក្រហម។ លោក​បាន​សម្ដែង​ភាពយន្ត Hollywood ជាច្រើន​មាន​ដូចជា Lucy, Valerian and the City of a Thousand Planets, Made in China, Serial (Bad) ៕

អត្ថបទ៖ នាងតូច

ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម