Connect with us

ជីវិតកម្សាន្ដ

Aum បង្ហោះអួតរថយន្តទំនើប តែអ្នកគាំទ្រសម្រុកមើលផ្លាកលេខ ដើម្បីចាក់ឆ្នោត

បានផុស

នៅ

តារាសម្ដែងស្រីល្បីល្បាញ Aum បានបង្ហោះ​រូបភាព​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បង្អួតដល់មហាជន ប៉ុន្តែអ្នក​គាំទ្របែជានាំគ្នាសម្រុក​មើល​ផ្លាក​លេខ​ ដើម្បីចាក់ឆ្នោត​យ៉ាង​ច្រើន​កុះករទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូល​តារា​សម្ដែង​ស្រីរូបនេះ​​ បាន​បង្ហោះ​រូប​រថយន្ត​ស៊េរី​ទំនើប​ចុងក្រោយ​ពណ៌​ខ្មៅ ផ្លាក​លេខ​ក្រហម ដែល​នាង​បាន​ទិញ​ទុក​ប្រើប្រាស់។ ប៉ុន្តែនៅក្នុង​ទិដ្ធភាព​នេះ អ្នកគាំទ្រ​បែរ​ជា​មិន​ផ្ដោត​ទៅ​លើ​រូបភាព​ស្អាតៗរបស់ Aum និង​រថយន្ត​ទំនើប​នោះ​ទេ ព្រោះ​រវល់​​ភ្នែក​ផ្ដោត​លើ​ផ្លាក​លេខ​របស់​នាង​។

យ៉ាងណាមិញ​ អ្នកគាំទ្រ​បាន​នាំ​គ្នា​ចុច​ពង្រីក​រូបភាព​​ ដើម្បី​ព្យាយាម​មើល​ផ្លាក​លេច​រថយន្ត​ដែល​មាន​លេខ ៣ ខ្ទង់​ចុង​ក្រោយ​គឺ ២៦៥។ ខណៈ​ម្នាក់ៗ​ក្រោយឃើញ​ហើ​យ​ បាន​ចូល​មក​ចុច Like យ៉ាង​គគ្រឹកគគ្រេង ហើយ​អ្នក​ខ្លះ​ថា​ការ​ចាក់​ឆ្នោត​នេះ ​អាច​ជាលេខ​សំណាង​ចុង​ក្រោយ​ផងដែរ។

គួរ​បញ្ជាក់​ថា ​ថៃ​ជា​ប្រទេស​មួយ​ដែល​និយម​លេងឆ្នោត​ខ្លាំងក្លា​ សូម្បី​តែ​រឿង​ធម្មតា​សោះ​ ក៏​មាន​អ្នក​នាំគ្នា​ពពាក់​ពពូន​ចាក់​ឆ្នោត​ព្រោងព្រាត​។ ជាក់ស្ដែង Aum Patcharapa​ បើកសម្ពោធរថយន្តទំនើប តែអ្នកគាំទ្រសម្រុកមើលផ្លាកលេខដើម្បីចាក់ឆ្នោតទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទិដ្ឋភាព Pope បណ្ដើរ Bella សម្ពោធរឿង “បុព្វេសន្និវាស” វគ្គ ២ ម្ដងទៀត (មានវីដេអូ)

ចុចអាន៖តារាជើងចាស់ Anne ត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតលួចលុយ ៥៥ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម