ជីវិតកម្សាន្ដ
Bella ទម្លាយអារម្មណ៍ពិត ក្រោយសម្ដែងតួឯកក្នុងរឿង “បុព្វេសន្និវាស” វគ្គ ២
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Bella Ranee បានទម្លាយអារម្មណ៍ពិតថា រឿង “បុព្វេសន្និវាស” វគ្គ២ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ជីវិតរបស់នាងយ៉ាងខ្លាំង។

តួឯកស្រីក្នុងរឿង ”បុព្វេសន្និវាស” វគ្គ២បាននិយាយថា ភាពយន្តបែបកំប្លែង របស់ផលិតកម្ម GDH រួមនឹងទូរទស្សន៍ថៃ Broadcast នេះ បានក្លាយជាភាពយន្តដែលដើរតួយ៉ាងសំខាន់ ក្នុងឆាកជីវិតនាង ខណៈ Bella បានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការដើរជាតួនាទីជាតួស្រី Kasorn ដែលសង្ឃឹមថា នឹងបង្កើតប្រវត្តិសាស្ត្រជាមួយតួអង្គនេះម្ដងទៀត។

Bella បានបន្ថែមទៀតថា រឿង “បុព្វេសន្និវាស” វគ្គ២ ធ្វើឲ្យនាងពិតជាមានមោទនភាព រំភើប និងទន្ទឹងរង់ចាំធ្វើការជាមួយតារាសម្ដែងប្រុស Pope ជាខ្លាំង។ ជាពិសេសជាមួយតារាផ្សេងៗទៀត ដែលនាងមិនធ្លាប់បានរួមការងារជាមួយកន្លងមក ហើយត្រូវមកជួបគ្នាក្នុងភាពយន្តបុរាណនេះរួមគ្នា។


ជាពិសេស នាងមានភាពសប្បាយរីករាយ តាំងពីពេលដែលអានស្គ្រីបដំបូង។ តាមរយៈបទពិសោធន៍ថ្មី ហើយជាមួយនឹងភាពយន្តនេះ មិនមែនគ្រាន់តែជាខ្សែរឿងស្នេហាទេ។ ប៉ុន្តែស្នេហាត្រូវបានប្រាប់តាមរយៈរឿងរ៉ាវប្រវត្តិសាស្ត្រនាសម័យនោះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិដ្ឋភាព Pope បណ្ដើរ Bella សម្ពោធរឿង “បុព្វេសន្និវាស” វគ្គ ២ ម្ដងទៀត (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?