Connect with us

ជីវិតកម្សាន្ដ

ក្រុម BTS ទទួលបានឱកាសពិសេស ពេលកំពុងបំពេញកាតព្វកិច្ចយោធា

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែសីហា ថា ក្រុមចម្រៀងបុរស BTS នៅតែអាចចេញសម្តែងនៅក្រៅប្រទេសបាន អំឡុងពេលបម្រើយោធារយៈពេល ២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដល់ឱកាសពិសេសនេះកើតឡើងចំពេលសមាជិក​ក្រុមចំណាស់​ជាងគេ​គឺ Jin ដែល​មាន​អាយុ ៣០ឆ្នាំ​នៅ​ឆ្នាំ​ក្រោយ ត្រូវចូលបម្រើយោធា ខណៈបច្ចុប្បន្នសភាកំពុងពិភាក្សាអំពីច្បាប់ដែលនឹងកាត់បន្ថយកាតព្វកិច្ចបម្រើយោធាសម្រាប់តារា K-pop ផ្សេងទៀតផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Lee Jong-sup បាននិយាយនៅក្នុងកិច្ចប្រជុំសភាថា “ទោះបីជាក្រុម​ BTS ចូលបម្រើយោធាក៏ដោយ រដ្ឋនឹងផ្តល់ឱកាសឱ្យពួកគេហ្វឹកហាត់ និងសម្តែងរួមគ្នាជាធម្មតា ប្រសិនបើមានកាលវិភាគត្រូវចេញទៅប្រគុំតន្ត្រីនៅបរទេស”។ លោកបន្ថែមថា ការអនុញ្ញាតឱ្យ BTS បន្តការសម្តែងអំឡុងពេលបម្រើយោធា មិនបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិឡើយ។ យ៉ាងណាមិញ ការអនុញ្ញាតជូននេះ មានត្រឹមតែ ៣សប្ដាហ៍ប៉ុណ្ណោះ។

ដោយឡែក អ្នកគ្រប់គ្រងរបស់ BTS គឺ Big Hit មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាននៅឡើយទេ ពាក់ព័ន្ធនឹងការផ្ដល់ឱកាសពិសេសមួយនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ តារាស្រីទូរទស្សន៍ TVB ត្រូវជនអនាមិកគំរាមរំលោភ និងសម្លាប់

ចុចអាន៖ តារាកូរ៉េ ៦រូបនេះហើយ មានឱកាសចូលសម្ដែងក្នុងភាពយន្តហូលីវូដ នាឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម