Connect with us

ជីវិតកម្សាន្ដ

សម្ដេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​១​ពាន់​ដុល្លារ​ដល់​តារា​ជើងចាស់ សំ តារា​វុទ្ធី ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

បានផុស

នៅ

បន្ទាប់ពី​មាន​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​របស់​តារា​ស​ម្តែង​ជើងចាស់​លោក សំ តារា​វុទ្ធី ដោយសារ​កើតមាន​ជំងឺ​មហារីក​សួត​ធ្ងន់ធ្ងរ​ដំ​ណាក់​កាល​ចុងក្រោយ​នោះ គេ​សង្កេតឃើញ​មាន​ស​ប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ ដើម្បី​ជួយ​គ្រួសារ​តារា​ស​ម្តែង​លោក សំ តារា​វុទ្ធី ​ខណៈ​សព្វថ្ងៃ​កំពុង​សម្រាក​ព្យាបាល​នៅ​ភូមិ​ ជូ​ស ឃុំ​ជី​ខ្មា​រ ស្រុកទ្រាំង ខេត្ត​តាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយគ្នានេះ​ ដោយ​មើល​ឃើញ​ពី​ក្តី​អាណិតអាសូរ​ចំពោះ​គ្រួសារ​តារា​ស​ម្តែង​លោក សំ តារា​វុទ្ធី ដែល​កំពុង​ជួប​ការ​ខ្វះខាត​នោះ​ សម្ដេច​ក្រឡាហោម​ ស ខេង ឧ​បនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងមហា​ផ្ទៃ​ បាន​ចាត់​តំណាង​នាំ​យក​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ ទៅ​ឧ​ប​ត្ថម្ភ​ដល់​លោក សំ តារា​វុទ្ធី ផង​ដែរ​។ នេះ​បើតាម​កា​របញ្ជាក់​របស់​លោក អ៊ឹម ជីវ៉ា​។​

ប្រភព​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ តារា​កំប្លែង​នាយ ​ក្រឹម​ បាន​នាំ​យក​ថវិកា​ចំនួន​១០០០​ដុល្លារ​ដែល​ជា​ថ​វិកា​ផ្ទាល់​របស់​ស​ម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ឧបត្ថម្ភ​ដល់​តារា​ស​ម្តែង​លោក សំ តារា​វុទ្ធី ដែល​មាន​ជំងឺមហារីក​សួត​ធ្ងន់ធ្ងរ កំពុង​សំរាក​ព្យាបាល​នៅ​ស្រុកកំ​ណើត ។​

បើ​យោងតាម​សម្រង់​សម្តី​របស់​តារា​កំប្លែង​នាយ​ ក្រឹម បាន​ថ្លែង​បញ្ជាក់​មកកាន់​លោក​ អ៊ឹម ជីវ៉ា​ ទៀត​ថា​ ​សមានចិត្ត​មិ​នអាច​កាត់ថ្លៃ​បាន​ សម្ដេច​ក្រឡា ហោម ស ខេង នៅ​ថ្ងែ​២៣​ ខែធ្នូ ឆ្នាំ​២០២០​ដោយ មានការ​អាណិតអាសូរ​ដល់​សិល្បករ​ជើងចាស់​លោក សំ តារា​វុទ្ធី ដែល​មាន​ជំងឺ​ប្រ​ចាំកាយ​(​ជំងឺរបេង មហារីក​សួត​) កម្រិត​ធ្ងន់ ។ ​ប្រភព​ប​ន្តថា ​សម្ដេច​ក្រ ឡ​ហោម ស ខេង និង​លោកជំទាវ​បា​នផ្តល់​ថវិ​កា​ចំនួន​១​ពាន់​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) ជួយ​រំលែក​ដល់​ទុក្ខលំបាក និង​បន្ត​ថែ​ព្យាបាល​ជំងឺ​ដ៏​កាច​សា ហាវ​នេះ​។

ក្នុងនាម​ខ្ញុំ​ជា​តារា​កំប្លែង​មួ​យរូប ​ក៏ដូចជា​សិល្បៈ​ខ្មែរ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​អរ​គុណ​ ដល់​គុណូបការៈ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ បុត្រា​បុត្រី ដែល​តែងតែ​មើល ឃើញ​នូវ​ទុ​ក្ខលំបាក​របស់​សិល្បករ និង​ប្រជាជន​ទូ​ទាំងប្រទេស​។​ នេះ​ជាស​ម្តី​បន្ថែម​របស់​តារា​កំប្លែង​នាយ ក្រឹម​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម