Connect with us

ជីវិតកម្សាន្ដ

Nicki ​ឆ្លើយតបភ្លាមៗ ក្រោយ​រងការ​ចោទ​ប្រកាន់​ពីអតីត​ជំនួយការរបស់នាង

បានផុស

នៅ

Nicki Minaj  កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមនុស្សម្នាក់ដែលមានឈ្មោះថា Kate Miller បានអះអាងថា ជាអតីតជំនួយការរបស់នាង បានបកអក្រាតនាងនៅលើអ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ Nicki បាន LIVE បន្តផ្ទាល់នៅលើគណនី Instagram របស់នាង ដោយច្រានចោលការអះអាងនេះថា​ ជាការប៉ុនប៉ងមួយ ក្នុងចំណោមការប៉ុនប៉ងជាច្រើន ដើម្បីបង្ខូចឈ្មោះរបស់នាង។

រឿង​នេះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​អតីត​ជំនួយការ​ បាន​ចាប់​ផ្ដើម​បង្ហោះសារចោទ​ប្រកាន់​នាង​ជា​បន្តបន្ទាប់​នៅលើគណនី Instagram ឈ្មោះថា katemiller_7  ក្នុងនោះនាងបានសរសេរថា “ខ្ញុំជាអតីតជំនួយការ Onika ដែលនាងបានបណ្តេញចេញ ដោយគ្មានភស្តុតាងនៃការក្លែងបន្លំជាមួយ គណនីធនាគាររបស់នាង។

នាងបានទម្លាយថា Nicki បានចំណាយប្រាក់ចំនួន ៧៥,០០០ ដុល្លារសម្រាប់បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Freaky Girl”ពួកគេបានចោទប្រកាន់បន្ថែមទៀតថា Nicki ជំពាក់ពន្ធ ដែលមិនទាន់បានបង់ប្រាក់ចំនួន ១៧៣ លានដុល្លារតាំងពីឆ្នាំ២០១៦ មកម្លេះ។

បន្ថែមពីលើនោះ នាងបានសរសេររៀបរាប់ពីអត្តចរិតនិងអាកប្បកិរិយាមិនល្អរបស់ Nicki Minaj ជាពិសេសរឿងផ្ទាល់ខ្លួនរបស់នាង និងទំនាក់ទំនងជាមួយសិល្បករផ្សេងទៀតដូចជា Ariana Grande, Megan Thee Stallion និង Doja Cat ៕

ប្រែសម្រួល៖ នាងតូច

ចុចអាន៖Lady Gaga តស៊ូសម្តែងក្នុងក្លឹប ក្លាយជាតារាចម្រៀងស្រីល្បីលើសកលលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម