ជីវិតកម្សាន្ដ
តារាកូរ៉េ ៥រូប អ្នកគាំទ្រដាក់រហ័ស្សនាមប្លែកៗ គួរឱ្យចាប់អារម្មណ៍ណាស់
មិនមែនតារាគ្រប់រួបសុទ្ធតែមានងារហៅក្រៅ ឬរហ័ស្សនាមនោះទេ លើកលែងតែពួកគេជាមនុស្សពិសេស ឬមានចំណុចលេចធ្លោណាមួយគួរឱ្យទាក់ទាញ ទើបអ្នកគាំទ្រដាក់រហ័ស្សនាមឱ្យ។ ជាក់ស្ដែងតារា K-pop ចំនួន ៥រូបខាងក្រោម ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េ ដាក់ងារហៅក្រៅប្លែកៗគួរឱ្យចាប់អារម្មណ៍ ដោយសារបុគ្គលិកលក្ខណៈរបស់ពួកគេមានភាពលេចធ្លោខុសពីតារាដទៃ។
Karina សមាជិកក្រុម aespa រហ័ស្សនាម “CG”

ចាប់តាំងពីការបង្ហាញខ្លួនដំបូង Karina បានក្លាយជាប្រធានបទនៃការពិភាក្សាជាបន្តបន្ទាប់ដោយសារតែរូបរាងដ៏ទាក់ទាញរបស់នាង។ CG គឺជាបច្ចេកវិទ្យាក្រាហ្វិកឌីជីថល ដែលហ្វេនៗប្រើជាមួយ Karina រហូតមក ព្រោះតែពេលឡើងឆាកម្ដងៗ ទស្សនិកជនយល់ថានាងពិតជាមានមន្តស្នេហ៍ខ្លាំង ហើយនាងមានរូបរាងស្រស់ស្អាតដូចគំនូរក្រាហ្វិក។
Jisoo សមាជិក BLACKPINK រហ័ស្សនាម “បវរកញ្ញាកូរ៉េ”

នរណាៗក៏ទទួលស្គាល់ដែរថា Jisoo ល្បីខាងសម្រស់ ស្រស់ស្អាតប្រៀបដូចទេពធីតា។ ទម្រង់មុខរាងពងក្រពើ ច្រមុះសមបបូរមាត់រាងបេះដូង បានធ្វើឱ្យបងស្រីច្បង BLACKPINK ស្រស់ស្អាតដូចព្រះនាងក្នុងព្រេងនិទាន។ ដូច្នេះហើយ បានជាអ្នកគាំទ្រជាច្រើនហៅនាងថា បវរកញ្ញាកូរ៉េ។
BoA រហ័ស្សនាម “ម្ចាស់ក្សត្រី K-pop”

K-pop Queen ជារហ័ស្សនាម ដែលហ្វេនៗបានដាក់ឱ្យ BoA ។ នាងជាតារាចម្រៀងដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យតន្ត្រី ហើយទទួលបានសមិទ្ធផលធំៗជាច្រើនតាំងពីនៅក្មេងមកម្ល៉េះ។ មិនតែប៉ុណ្ណោះ BoA ធ្លាប់ជួយស្រោចស្រង់ផលិតកម្ម SM ពីការក្ស័យធនទៀតផង។
Jungkook សមាជិក BTS រហ័ស្សនាម “កូនពៅ” (Golden Maknae)

Jungkook ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េហៅថា Maknae ព្រោះតែលោកជាតារាស្រករក្រោយដែលមានភាពលេចធ្លោខ្លាំងទាំងផ្នែកនិពន្ធទំនុកច្រៀង និងក្បាច់រាំ។ តារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងវិស័យសិល្បៈដំបូងនៅក្នុងអាយុ ១៥ឆ្នាំ ហើយមកទល់ពេលនេះលោកទទួលជោគជ័យយ៉ាងខ្លាំងក្នុងពិភពតន្ត្រី។
Rain រហ័ស្សនាម “ចោរស្រុក”

គ្រប់គ្នាប្រហែលភ្ញាក់ផ្អើលនូវរហ័ស្សនាមរបស់កំពូលតារាប្រុស Bi Rain។ តាមពិតរហ័ស្សនាមនេះ ស្ដាប់ទៅហាក់មិនពិរោះទាល់តែសោះ ប៉ុន្តែការហៅបែបនេះ ក៏ព្រោះ Rain ជាតារាប្រុសដែលដណ្ដើមបានបេះដូងអ្នកគាំទ្រ សឹងទូទាំងប្រទេសកូរ៉េហ្នឹងឯង។
ចំណែកប្រិយមិត្តវិញ តើធ្លាប់ស្គាល់រហ័ស្សនាមតារាកូរ៉េផ្សេងទៀតឬទេ? សូមចែករំលែកជាមួយ កម្ពុជាថ្មី ផ្លឹស!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុម BTS ទទួលបានឱកាសពិសេស ពេលកំពុងបំពេញកាតព្វកិច្ចយោធា
ចុចអាន៖ មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?