Connect with us

ជីវិតកម្សាន្ដ

Jennie សមាជិក BLACKPINK រងរបួសពេលកំពុងថតរឿង

បានផុស

នៅ

ប្រភពពីគេហទំព័រ Koreaboo បានឱ្យដឹងនៅថ្ងៃនេះថា តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK បានទទួលរងរបួស អំឡុងពេលថតខ្សែភាពយន្តហូលីវូដឱ្យទូរទស្សន៍ HBO។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងទៅ តារា​ចម្រៀង Jennie ត្រូវ​បានសារព័ត៌មាននានាផ្សព្វផ្សាយ​ថា ​នាងនឹងចូលរួម​សម្តែង​ខ្សែភាពយន្តហូលីវូដរឿង “The Idol” របស់​ទូរទស្សន៍ HBO ដែលភាពយន្តភាគនេះត្រូវបានដឹកនាំដោយកំពូលតារាចម្រៀងជនជាតិកាណាដា The Weeknd។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ​អ្នក​គាំទ្រ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភជាខ្លាំង ​បន្ទាប់​ពី Chelsea Fuji ដែលជា​អ្នក​រាំម្នាក់ និងជាមិត្ត​រួម​ក្រុមក្នុងភាពយន្ត បាន​ទម្លាយ​ថា Jennie បានរងរបួស​ពេលកំពុង​ថតរឿង។

ដើមឡើយ Chelsea បានសរសេរបង្ហោះនៅលើគណនី Instagram ជាភាសាជប៉ុន ថា Jennie សមាជិកក្រុម BLACKPINK មានភាពរវល់ខ្លាំងជាមួយនឹងកាលវិភាគថតរឿង ហើយពេល​កំពុង​ថត នាង​សម្គាល់​ឃើញ Jennie ​ខំ​ប្រឹង​ធ្វើ​ការខ្លាំងណាស់ ​ទោះ​បី​ជាតារាស្រីរូបនេះ​មាន​របួស​ក៏​ដោយ។ ទោះយ៉ាងណា Chelsea មិនបានបញ្ជាក់ទេថា Jennie រងរបួសអ្វី ហើយធ្ងន់ឬស្រាលប៉ុនណាឡើយ។

ដោយឡែកអ្នក​គាំទ្រ​របស់ Jennie ក្រោយដឹងរឿងនេះ ពួកគេនាំគ្នាសរសើរនូវភាពអត់ធ្មត់របស់នាង និងបានជូនពរនាងឱ្យឆាប់ជាសះស្បើយផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឌីជេ Soda ត្រូវគេគប់មួយកែវស្រា ពេលចេញពីក្លិបធ្វើការ

ចុចអាន៖ តារាកូរ៉េ ៥រូប អ្នកគាំទ្រដាក់រហ័ស្សនាមប្លែកៗ គួរឱ្យចាប់អារម្មណ៍ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ផ្នែកមួយនៃការទូតសេដ្ឋកិច្ច ក្រសួងការបរទេសចេញផ្សាយសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាសម្ដែង Olivia បញ្ចេញរ៉ូបស្ដើងឃើញដល់សាច់ដើមទ្រូង លើកម្រាព្រំក្រហម Oscar

OPEC+
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ឈាង រ៉ា ណែនាំឱ្យមន្ត្រីសុខាភិបាល បន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនការពារជំងឺឆ្លងថ្មីៗ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ ច្រឡោត​នឹង​សម្ដី​លោក ហ្សេលេនស្គី ដែល​ថា​ការ​បញ្ចប់​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម