ជីវិតកម្សាន្ដ
Bella ឆ្លើយតបយ៉ាងត្រជាក់ចិត្តបំផុត ក្រោយម៉ែលីណាចោទថា នាងជាមនុស្សរមិលគុណ (មានវីដេអូ)
តារាសម្ដែងស្រី Bella ចេញមុខឆ្លើយតបនឹងម៉ែលីណាដែលចោទនាងថា ជាមនុស្សរមិលគុណ ខណៈរូបគាត់ខំធ្វើឲ្យតារាស្រីរូបនេះ ល្បីល្បាញខ្លាំងក្នុងរឿង “បុព្វេសន្និវាស” វគ្គ២ នេះ។


ជាមួយគ្នានេះដែរ ម៉ែលីណាដែលត្រូវបានមហាជនក្នុងប្រទេសថៃស្គាល់ពីភាពល្បីល្បាញរបស់គាត់ បាននិយាយផាំងៗទៅកាន់ Bella ថា នាងជាមនុស្សរមិលគុណ ទាំងដែលរូបគាត់ខំចេញឃ្លិបនិយាយកាន់ជើងនិងសរសើរនាង ពេលកំពុងមានព័ត៌មានជាមួយអតីតសង្សារ Weir ហើយថែមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បី ខណៈរឿង “បុព្វេសន្និវាស”វគ្គ២ ក៏កំពុងតែរកចំណូលបានច្រើនថែមទៀត តែនាងបែរជាមិននឹកដល់គាត់ឬផ្ដល់តម្លៃសោះ ហើយសូម្បីតែអញ្ជើញសំបុត្រកុនមួយដល់រូបគាត់ក៏គ្មានផង។


ក្រោយរងពាក្យចោទប្រកាន់នេះពីម៉ែលីណា Bella ស្រាប់តែចេញមុខថ្លែងក្នុងបទសម្ភាសន៍ ទាំងទឹកមុខញញឹមថា “ចំពោះរឿងអ្នកម៉ែលីណា គឺខ្ញុំមិនដែលភ្លេចគុណនោះឡើយ ហើយខ្ញុំក៏អត់បានដឹងពីឃ្លិបដែលគាត់និយាយដែរ ប៉ុន្តែក៏សូមអរគុណដល់អ្នកម៉ែ ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ ខ្ញុំនឹងផ្ញើសំបុត្រកុនឲ្យម៉ែឆាប់ៗនេះ និងអរគុណម៉ែចំពោះពាក្យជូនពរឲ្យកូនក្លាយជាតារាស្រីពាន់លាន ស្រឡាញ់ម៉ែខ្លាំងណាស់ បើទោះមិនទាន់បានពាន់លាន កូនសុំត្រឹមឲ្យរឿងនេះរកបាន ៥០០ លានសិនក៏បានដែរម៉ែ។”

គួរបញ្ជាក់ថា Bella ហាក់រងនូវព្យុះជីវិតជាច្រើន ក្រោយបែកបាក់ចំណងស្នេហាជាមួយតារាប្រុស Weir បើទោះបីជាកំពុងទទួលបានការគាំទ្រខ្លាំង តាមរយៈរឿងថ្មី “បុព្វេសន្និវាស” វគ្គ២ តែរឿងអាស្រូវស្នេហារបស់នាង ក៏ហាក់មិនទាន់ស្ងប់ស្ងាត់នូវឡើយទេ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រូល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ទម្លាយអារម្មណ៍ពិត ក្រោយសម្ដែងតួឯកក្នុងរឿង “បុព្វេសន្និវាស” វគ្គ ២
ចុចអាន៖អ្នកគាំទ្រសម្រុកអបអរ ក្រោយភរិយា Weir បង្ហោះរូបណែនាំសមាជិកថ្មីក្នុងគ្រួសារ

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច