ជីវិតកម្សាន្ដ
វី ឌីណែត កើតជំងឺម្យ៉ាងក្រោយជាសះស្បើយពីកូវីដ ដែលពេទ្យតម្រូវឲ្យលេបថ្នាំពេញមួយជីវិត
តារាចម្រៀងតូចច្រឡឹងកញ្ញ វី ឌីណែត បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា បច្ចុប្បន្នខ្លួនកំពុងមានជំងឺម្យ៉ាងដែលពេទ្យតម្រូវឲ្យលេបថ្នាំពេញមួយជីវិត ខណ:ជំងឺនេះទើបកើតឡើងលើខ្លួននាងថ្មីៗកន្លងមកនេះ។

តារាស្រីកញ្ញា វី ឌីណែត បាននិយាយទៀតថា ចំពោះជំងឺដែលនាងកំពុងជួបប្រទះនោះ គឺជាជំងឺពកបំពង់ ក ហើយជំងឺនេះបានចាប់ផ្តើមពិនិត្យឃើញបន្ទាប់ពីនាងព្យាបាលជាសះស្បើយជំងឺកូវីដ-១៩។ នាងបន្តថា ក្រោយពិនិត្យដឹងថា ខ្លួនបានកើតជំងឺនេះភ្លាមៗនោះ នាងហាក់មានអារម្មណ៍តក់ស្លុតនិងបាកទឹកចិត្តជាថ្មី។

វី ឌីណែត រៀបរាប់បន្តទៀតថា ក្រោយពេលពិនិត្យឃើញជំងឺខាងលើ គឺក្រុមគ្រូពេទ្យប្រាប់ឲ្យនាងត្រូវប្រើ(លេប)ថ្នាំពេញមួយជីវិតតែម្តង ព្រោះបើមិនដូច្នេះ គឺវាបណ្តាលឲ្យកើតកាន់ធំ ឬអាចវិវឌ្ឍន៍ទៅជាលានភ្នែកជាដើម។ ម្យ៉ាងទៀតបើសិនជាវះកាត់ គឺបណ្តាលឲ្យខូចសម្លេង៥០ភាគរយផងដែរ។

តារាចម្រៀងកញ្ញា វី ឌីណែត បានបន្ថែមថា ចាប់តាំងពីនាងពិនិត្យឃើញមានកើតជំងឺនេះ គឺក្នុងចិត្តនាងហាក់កើតមានសម្ពាធផ្លូវចិត្តមួយទៀតព្រោះរាល់ថ្ងៃនាងរស់ដោយសារសម្លេងហើយវាបែរមកកើតជំងឺចំកន្លែងបំពង់សម្លេងតែម្តង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ