Connect with us

ជីវិតកម្សាន្ដ

នេន ទុំ សុំទោសនិងបកស្រាយក្រោយរងការរិះគន់រឿងសាក់រូបព្រះព្រហ្មលើកំភួនជើង

បានផុស

នៅ

ទីបំផុតតារាចម្រៀងរ៉េប​ នេន ទុំ បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រជាសាធារណ: បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងចាស់ដៃរឿងចាក់សាក់រូបព្រះព្រហ្មនៅលើកំភួនជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការចេញមុខសុំទោសមហាជននេះដែរ តារាចម្រៀងរ៉េប នេន ទុំ ក៏បានធ្វើការបកស្រាយដែរថា មូលហេតុដែលលោកចាក់សាក់រូបព្រះព្រហ្មនៅលើកំភួនជើងនេះ គឺដោយសារការស្រលាញ់ ហើយម្យ៉ាងទៀតក៏ព្រោះតែលោកយល់ថា ពេលលោកឡើងឆាកអាចបង្ហាញឱ្យអន្តរជាតិបានឃើញពីវប្បធម៌ខ្មែរយើង ខណ:នៅលើផ្នែកដៃលោក គឺមានសាក់ច្រើនហើយទើបមិនអាចសាក់បានទៀត។

ក្រៅពីការសុំទោសនេះដែរ នេន ទុំ ក៏បានទទួលស្គាល់ថា ដោយសារការស្រលាញ់ពេកទើបលោកហ៊ានលះបង់នូវការឈឺចាប់រយ:ពេលជាច្រើនម៉ោងដើម្បីឲ្យគេសាក់រូបព្រះព្រហ្មនៅលើជើងនេះឡើង។ លោកថា បើមានកំហុសឆ្លងគឺលោកពិតជាសុំទោសដល់មហាជននិងអ្នកគាំទ្រគ្រមជ្ឈដ្ឋានទាំងអស់។

គេនៅចាំបានថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការរិះគន់ដោយបង្ហាញការមិនចេញចិត្តចំពោះទង្វើរបស់តារាចម្រៀង នេន ទុំ ដែលបានយករូបព្រះកេស​របស់ព្រះព្រហ្មទៅសាក់លើកំភួនជើងហាក់មិនឱ្យតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ប៉ុន្តែក្រោយពីមានការរិះគន់ពេល នេះ នេនទុំ បានចេញមុខសុំទោសជាសាធារណ:ហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម២ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម