Connect with us

ជីវិតកម្សាន្ដ

Pope អរគុណទស្សនិកជន ក្រោយត្រឹម ១ សប្ដាហ៍ រឿង “បុព្វេសន្និវាស” វគ្គ២ កើនចំណូលរាប់លានដុល្លារ

បានផុស

នៅ

តួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស” វគ្គ២ ​Pope​ បានប្រកាសអរគុណដល់ទស្សនិកជន ក្រោយភាពយន្តដែលខ្លួនសម្ដែង កើនចំណូលដល់ទៅ ២២០,៩៩លានបាត (៦លាន២០ម៉ឺនដុល្លារ) ត្រឹមរយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្តោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងប្រុស Pope Thanawat បាន​សរសេរសារយ៉ាងវែងអន្លាយថា “ខ្ញុំសូមអរគុណអ្នក​ទស្សនា​ទាំងអស់ ទាំងជនជាតិថៃ និងជនបរទេសដែលចូលចិត្តភាពយន្តរឿង “បុព្វេសន្និវាស”។ រឿង​នេះ​ជា​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត ហើយខ្ញុំសប្បាយចិត្តជាខ្លាំង ក្នុងពេលសម្ដែងជាតួប្រុស និងសូមអរគុណដល់ក្រុមការងារទាំងអស់។ ទាំងខ្ញុំ Bella និងក្រុមការងារទាំងអស់ ​គឺជាក្រុមការងារ​ដ៏​គួររ​ឲ្យ​ស្រឡាញ់ សម្រាប់ខ្ញុំ Ping Ping ជាអ្នកដឹកនាំរឿង ដែលយកចិត្តទុកដាក់​បំផុត។ គាត់បាន​ពន្យល់ពីចរិតលក្ខណៈ​របស់តួអង្គ​ច្បាស់ៗ ហើយអនុញ្ញាតឲ្យយើងលេងជាតួអង្គនេះតាមសប្បាយ។ ជាពិសេសខ្ញុំពិតជារីករាយណាស់ ដែលភាពយន្តនេះចេញរយៈពេល៧ ថ្ងៃសោះ តែអាចរកចំណូលបាន ២២០,៩៩ លាន​បាត​នៅទូទាំង​ប្រទេស។ ខ្ញុំ​សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត និងរីករាយនឹងភាពយន្តនេះបន្តទៀត។”

គួរ​បញ្ចាក់​ថា ​រឿងមនោសញ្ចេតនាបែបកំប្លែង “បុព្វេសន្និវាស” វគ្គ២ ដែលជាការបណ្តាក់ទុន​រួមគ្នា​រវាង GDH និង ទូរទស្សន៍​ថៃ Broadcast ដឹកនាំ​ដោយ Ping Adisorn Trisirikasem។ លើសពីនេះ ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ជាច្រើនដូចជា ឡាវ អូស្ត្រាលី កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម​ ហើយជា ជា​ភាពយន្ត​ថៃ​ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​ឡាវ​ផងដែរ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បើកឆាកថ្ងៃដំបូង រឿង”បុព្វេសន្និវាស”វគ្គ ២ កើបលុយដល់ទៅខ្ទង់លានដុល្លារ

ចុចអាន៖Bella ឆ្លើយតបយ៉ាងត្រជាក់ចិត្តបំផុត ក្រោយម៉ែលីណាចោទថា នាងជាមនុស្សរមិលគុណ (មានវីដេអូ)



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម