ជីវិតកម្សាន្ដ
Nadech មិនខុសពី Aum បង្អួតឡានថ្មី តែត្រូវអ្នកគាំទ្រសម្រុកមើលផ្លាកលេខដើម្បីចាក់ឆ្នោត (មានវីដេអូ)
រថយន្តស៊េរថ្មីពណ៌ក្រហម របស់តារាសម្ដែងប្រុស Nadech បានបង្អួតដល់មហាជនលើបណ្ដាញសង្គម ប៉ុន្តែត្រូវអ្នកគាំទ្រយកលេខឡានដើម្បីចាក់ឆ្នោតទៅវិញ។

នៅលើបណ្ដាញសង្គម Instagram របស់ម្ដាយ Nadech បានបង្ហោះរូបភាពរបស់លោកជាមួយនឹងរថយន្តពណ៌ក្រហមដ៏ស្រស់ស្អាត និងស្លាកលេខពណ៌ក្រហម ខណៈតារាសម្ដែងប្រុសរូបនេះ បានបង្អួតភាពសង្ហាជាមួយរថយន្តហើយថែមទាំងបានបើកបរជាក់ស្ដែង ឲ្យហ្វេនៗបានទស្សនាផងដែរ។

ក្នុងលើរូបភាពនោះ ម្ដាយរបស់ Nadech បានសរសេរសារជូនពរកូនប្រុសរបស់ថា “បានមកដល់ផ្ទះហើយ ខ្ញុំបានគោរពដល់ Mae Yanang រួចហើយ សំណាងល្អ និងមានសម្បូរសប្បាយ”។

ក្រៅពីឃើញភាពសង្ហារបស់ Nadech និងរថយន្តហើយនោះ ម្ដាយរបស់លោកក៏បានផ្តិតយករូបភាព ដោយបង្ហាញស្លាកលេខក្រហមយ៉ាងពេញទំហឹង ធ្វើឲ្យមហជនគ្រប់គ្នាមិនបាច់ប្រឹងពង្រីកដូចឡានរបស់ Aum patcharapa ឡើយ។ ទន្ទឹមនោះ អ្នកគាំទ្របាននាំគ្នាមកជូនពរយ៉ាងច្រើនលើសលប់ ថែមទាំងនិយាយថា លើកនេះប្រាកដជាចាក់ឆ្នោតត្រូវហើយ ព្រោះលេខចុងក្រោយ មើលច្បាស់ខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum បង្ហោះអួតរថយន្តទំនើប តែអ្នកគាំទ្រសម្រុកមើលផ្លាកលេខ ដើម្បីចាក់ឆ្នោត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ