Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្ររាជរដ្ឋា​ភិបាល និងផ្តល់កូនឈើធ្នង់១០០០ដើមដាំឡើងវិញនៅ​តំបន់ភ្នំតាម៉ៅ​

បានផុស

នៅ

តាមរយៈបណ្តាញសង្គមហ្វេសបុកឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្រ​រាជរដ្ឋាភិបាល​​លុប​ចោល​​ ស ជ ណ អភិវឌ្ឍន៍​តំបន់​ភ្នំតាម៉ៅ​​ទាំង​អស់​ និង​ចូល​​រួម​​​​ផ្តល់​កូន​​ឈើ​ធ្នង់​១០០០​ដើម​​ដាំ​​​ឡើង​វិញ​​​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ជាមួយ​នឹង​ឧកញ៉ា​ ឡេង ណាវ៉ាត្រា។

លោក​បាន​សរសេរ​ថា​ “ខ្ញុំបាទខេមរៈសិរីមន្តសូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ​ទាំងអស់ ​និងសូមចូលរួមផ្តល់កូនធ្នង់ចំនួន១០០០ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើបងប្អូនមានចំណាប់អារម្មណ៍ចូលរួមដាំទាំងអស់គ្នាណាបាទ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសម្រេចលុប ចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ នៅក្នុងខេត្តតាកែវ។ មិន តែប៉ុណ្ណោះ សម្តេចបានបញ្ហាឲ្យបញ្ឈប់ការឈូសឆាយជាបន្ទាន់ផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៍ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ»។

ជាមួយគ្នានេះ សម្តេចក៏បានអរគុណដល់​ប្រជាពលរដ្ឋដែលបានចូល រួមផ្តល់យោបល់​ប្រកបដោយ​ការស្ថាបនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម