ជីវិតកម្សាន្ដ
ជើងឯក Miss Petite Global 2022 វិលមកកម្ពុជាវិញ ទាំងពាក់មកុដចេញពីទឹកដី ម៉ាឡេស៊ី (មានវីដេអូ)
នៅក្នុងវីដេអូមួយ ដែលបង្ហាញពីជើងឯក Miss Petite Global 2022 កញ្ញា សារី ស្រីពេជ្រ បានគ្រងមកុដវិលមកមាតុភូមិកម្ពុជាវិញនាយប់ម្សិល កំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។

នៅក្នុងវីដេអូនោះ Miss Petite Global 2022 កញ្ញា សារី ស្រីពេជ្រ បានគ្រងមកុដដែលនាងជាប់ជាជើងឯក វិលមកវិញទាំងទឹកមុខសប្បាយរីករាយ ខណៈអ្នកគាំទ្រររបស់នាង ចេញមកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។


យ៉ាងណាមិញ នេះពិតជាមោទកភាពមែនទែនសម្រាប់កម្ពុជា នៅពេលដែល សារី ស្រីពេជ្រ បានបំបែកកំណត់ត្រាដណ្ដើមបានមកុដ Miss Petite Global 2022 ពីវេទិកាអន្តរជាតិនៅប្រទេសម៉ាឡេស៊ី។ ទន្ទឹមនេះ ជោគជ័យរបស់ កញ្ញា ត្រូវចាត់ទុកជាកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រជាជនក្នុងប្រទេស ព្រោះនាងជាបេក្ខភាពនារីដំបូងគេបង្អស់ ដែលដណ្តើមបានមកុដនៅវេទិកាអន្តរជាតិបែបនេះ។



ដោយឡែកសម្រាប់លោក ចាន់ គឹមសិទ្ធ បេក្ខភាពបុរសរបស់កម្ពុជា ក៏បានដណ្ដើមបានជយលាភីរង 1st Runner up Mister Petite Global 2022 ផងដែរ។ ដែលនេះមិនត្រឹមកញ្ញា សារី ស្រីពេជ្រ ទេដែលជាម្ចាស់មកុដ Miss Petite Global 2022 នោះ។

គួរបញ្ចាក់ដែរថា ឆ្នាំនេះ គឺជាឆ្នាំដំបូងដែលកម្ពុជាបានបញ្ជូនបេក្ខភាពប្រុសស្រីចំនួន២រូបទៅចូលរូមប្រកួតប្រជែងកម្មវិធី Miss & Mister Petite Global នៅប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចេញសមត្ថភាពទេពកោសល្យឲ្យពិភពលោកបានឃើញ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ