ជីវិតកម្សាន្ដ
ហេតុផល ៥ យ៉ាង មិនគួររំលងរឿងភាគកូរ៉េ “Big Mouth” កំពុងល្បីល្បាញខ្លាំង
រឿងភាគកូរ៉េដែលមានចំណងជើងថា “Big Mouth” កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ។ វាស៊េរីមួយ ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ និយាយពីមេធាវី (Lee Jong Suk ) មួយរូប ជួបរឿងអកុសល ត្រូវបានគេដាក់ថាជាឧក្រិដ្ឋជនដែលគេស្គាល់ថាជា Big Mouth ។ ខណៈភរិយា ( Yoon Ah) ត្រូវប្រឈមមុខទុក្ខលំបាក ការពារគ្រួសារ និងស្ដារកេរ្តិ៍ឈ្មោះស្វាមីឡើងវិញ។

សាច់រឿងនេះដែរ មានការចូលរួមដោយតារាកូរ៉េខាងត្បូងជាច្រើន និងដឹកនាំដោយ Oh Chung Hwan និងនិពន្ធដោយ Kim Haram ។ ដូច្នេះហេតុអ្វីបានជា Big Mouth ជាស៊េរីដែលអ្នកមិនគួរមើលរំលងសោះឡើយ។
១ Lee Jong Suk ត្រលប់មកវិញជាមួយនឹងរូបរាងដ៏ឃោរឃៅ
សម្រាប់អ្នកគាំទ្រដែលនឹក Lee Jong Suk អ្នកនឹងបានទស្សនាតារាប្រុសរូបនេះ ក្នុងភាពឃោរឃៅព្រៃផ្សៃ ព្រោះនេះជារឿងភាគរបស់លោក បន្ទាប់ពីចាកចេញពីយោធាជាលើកដំបូង។ លោកបានត្រលប់មកវិញក្នុងតួនាទីជាមេធាវីវ័យក្មេងឈ្មោះ Park Chang Ho ដែលមានអត្រាឈ្នះត្រឹមតែ ១០ភាគរយ ហើយមនុស្សដាក់រហស្សនាមឲ្យគាត់ថាមាត់ធំ (និយាយប៉ុន្តែមិនពិត) នៃឧស្សាហកម្មមេធាវី។ ចៃដន្យគាត់បានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មដែលពាក់ព័ន្ធនឹង oligarch និង aristocracy រហូតដល់គាត់ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកបោកប្រាស់ដែលមានរហស្សនាមថា Big Mouse ហើយបង្ខំឲ្យគាត់តស៊ូដើម្បីរស់ និងលាតត្រដាងការពិតដ៏កខ្វក់។

២ Yoona ដើរតួជាគូស្នេហ៍ដែលយកចិត្តទុកដាក់ចំពោះស្វាមីរបស់នាង
Yoon Ah ដើរតួជា Go Mi Ho ជាគិលានុបដ្ឋាយិកាវ័យក្មេងដ៏ស្វិតស្វាញ និងជាភរិយារបស់ Park Chang Ho ដែលនៅតែត្រូវធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ ។ ប៉ុន្តែនៅពេលដែលប្តីរបស់នាងត្រូវបានគេបង្កាច់បង្ខូច នាងមិនខ្លាចនឹងក្រោកឈរជួយប្ដី និងការពារគ្រួសារនាងទេ។
៣ ជីវិតគូដែលគួរឲ្យសង្វេគបំផុត តាំងពីចាប់ផ្ដើមរឿងភាគ
រឿងរ៉ាវក៏ចាប់ផ្ដើម ហើយការងារក៏ចូលមកភ្លាមៗ នៅពេលដែល Park Chang-ho ខ្ចីលុយពីប្រព័ន្ធក្រៅផ្លូវការដើម្បីប្រើប្រាស់ នោះភាពក្រីក្របានរត់មក គឺជំពាក់បំណុលគេជាង ២០០លានវ៉ុន ហើយថែមទាំងចាញ់ក្ដីថែមទៀត។ នៅពេលដែលម្ចាស់បំណុលបានលុកលុយផ្ទះដើម្បីរឹបអូស។ ប្រពន្ធរបស់គាត់ Go Mi Ho ទ្រាំមិនបានសូម្បីតែមានគេគំរាមសុំឲ្យនាងលែងលះស្វាមី នោះនាងនឹងរួចជីវិត។ ខណៈប្ដីដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ធ្វើឲ្យគ្រួសារក្លាយជាមុខសញ្ញាឧក្រិដ្ឋជន ប៉ុន្តែនាងបានទទូចថា ក្នុងលោកនេះនាងស្គាល់ប្តីនាងច្បាស់បំផុត ។

៤ ធានាថាសប្បាយ ដោយអ្នកដឹកនាំរឿងល្បី Oh Chung Hwan
ឃើញឈ្មោះអ្នកដឹកនាំរឿង Oh Chunghwan ធានាថាសើច។ ដោយសារតែស្នាដៃកន្លងមករបស់គាត់ សុទ្ធតែទទួលបានការគាំទ្រជាស៊េរីដូចជា “Start Up” “Hotel Del Luna” ឬ “While You Were Sleeping” ដែលគាត់បានធ្វើការជាមួយ Lee Jong Suk ក្នុងឆ្នាំ២០១៧។ ការត្រលប់មកធ្វើការជាមួយគ្នាលើកនេះ ធានាថាសប្បាយ និងរំភើប ដែលស៊េរីនេះមិនអាចរំលងបានយ៉ាងប្រាកដ។
៥ គ្រប់វគ្គ ធានាថាជាប់ចិត្ត
ក្រៅពីរំភើបចិត្តខ្លាំង ទស្សនិកជនជនក៏មានភាពតានតឹងជាមួយព្រឹត្តិការណ៍ដែលកើតឡើងក្នុងរឿង “Big Mouth” ក៏បានបន្សល់ទុកនូវចំណងដៃនៅចុងបញ្ចប់នៃរឿង រហូតដល់ទស្សនិកជនអង្គុយមិនជាប់ផងដែរ។

យ៉ាងណាមិញ រឿង “Big Mouth” មានតារាល្បីៗជួរមុខជាច្រើន បានមករួមគ្នាដោះស្រាយអាថ៌កំបាំង និងលាតត្រដាងរឿងរ៉ាវនៅពីក្រោយសំណុំរឿង ដែលពោរពេញដោយការបោកបញ្ឆោត និងស្រេកឃ្លានអំណាច និងលុយ នៅក្នុងមួយវគ្គថែមទៀត ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessica អតីតសមាជិកក្រុម SNSD អរគុណអ្នកគាំទ្រទាំងទឹកភ្នែក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ